ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជិះម៉ូតូកង់បី មកលួចទ្រព្យសម្បត្តិអ្នកស្រុកប្ញស្សីកែវ គេចខ្លួនបាន២ថ្ងៃ ត្រូវសមត្ថកិច្ចនគរបាលខណ្ឌឫស្សីកែវ ស្រាវជ្រាវឃាត់ខ្លួន បាន២នាក់

52

 

ភ្នំពេញ ៖ ជនសង្ស័យ៣នាក់ បានជិះម៉ូតូកង់បី មកធ្វើសកម្មភាព លួចម៉ូតូអ្នកស្រកប្ញស្សីកែវបានសម្រេច ហើយគេចខ្លួនបាន២ថ្ងៃ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន២នាក់ កាលម៉ោង៦ល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ចំណែកបក្សពួកម្នាក់ទៀត បានគេចខ្លួនបាត់។

ករណីលួចម៉ូតូនេះ បានកើតឡើងកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ ម៉ោង ១២ និង ៤៥នាទីរសៀល នៅចំណុចផ្ទះលេខD០១ ផ្លូវបេតុង ក្រុមទី១០ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ។

លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផេង សុខជួង ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់ដូរ មានទីលំនៅកន្លែងកើតហេតុ
ចំណែកជនសង្ស័យមានគ្នាបីនាក់ ទី១.ឈ្មោះ ធួន ប៊ុនទី ភេទប្រុស អាយុ២៨ឆ្នាំ
មានទីលំនៅមិនពិតប្រាកដ ជាអ្នកបើកកង់បី(ឃាត់ខ្លួន)។ ២.ឈ្មោះ ហៃ ស្រីនាង ហៅស្រីពេជ្រ ភេទស្រី មានទៅលំនៅមុខរបរមិនពិតប្រាកដ(មានសារធាតុញៀន) (ឃាត់ខ្លួន)។
៣.ឈ្មោះឡាយ ភេទប្រុស អាយុប្រហែល២១ឆ្នាំ ទីលំនៅមុខរបរ មិនពិតប្រាកដ(គេចខ្លួនបាត់)ជាអ្នកដៃដល់។

លោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវបានដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះបានចតម៉ូតូនៅចំហៀងផ្ទះ ចំណែកឯជនសង្ស័យទាំងបីនាក់បានជិះរុឺម៉កមួយគ្រឿងក្នុងគោលបំណងចេញលួចម៉ូតូ ពេលមកដល់កន្លែងកើតហេតុឃើញម៉ូតូជនរងគ្រោះចតនៅចំហៀងផ្ទះក៏ចុះពីលើរុឺម៉កមកធ្វើសកម្មភាពកាច់សាករលួចយកទៅបាត់តែម្តង។ក្រោយមកជនរងគ្រោះមកដាក់ពាក្យបណ្តឹងសមត្ថកិច្ចជំនាញខណ្ឌប៉ុស្តិ៍បើកការស្រាវតាមកាំមេរ៉ាសុវត្ថភាព លុះដល់ម៉ោង៦ល្ងាចថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ក្រុមទី១៤ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ សមត្ថកិច្ចយើងឃាត់បានជនសង្ស័យពីរនាក់រួមនិងមធ្យោបាយយកមកប៉ុស្តិ៍ដើម្បីសាកសួរនាំ។
ចំពោះសំភារៈបាត់បង់មានម៉ូតូ ១គ្រឿង ម៉ាកហុងដា Scroopy ពណ៌ស សេរី ២០១៨ ពាក់ស្លាកលេខ ភ្នំពេញ1GR-1242 ។
សម្ភារៈដកហូត រួមមាន៖ ១-ឡាំប្រឺតា ពណ៌សរ ពាក់ស្លាកលេខភ្នំពេញ១HM ០៥៦២(ជាមធ្យោបាយ)។ ២-ដាវចំនួន១ដើម។ ៣-ដំបងឆក់ចំនួន១ដើម។ ៤-ដំបងរលាស់ចំនួន០១ដើម។ ៥-ដែកលួសកែឆ្នៃចុងស្រួចមួយកំណាត់សំរាប់ឆ្កឹះសោផ្ទះ ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីសួរនាំ និងបន្តស្វែងរកបក្សពួក នៅសេសសល់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តទៅតាមនីតិវិធី៕

 

អត្ថបទដែលជាប់ទាក់ទង