ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បញ្ជូនកសិករ២នាក់ ទៅតុលាការ ករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន និងលាក់ទុកអាវុធអាកា

89

ឧត្តរមានជ័យ៖ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ អនុវត្តបទបញ្ជាពី លោក ឧត្តមសេនីយ៍ត្រី លី ដារិទ្ធ មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ កម្លាំងមូលដ្ឋានស្រុកត្រពាំងប្រាសាទ ដឹកនាំដោយលោក វរសេនីយ៍ត្រី កើត ខេមរៈ មេបញ្ជាការស្រុក ចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន និងកាន់កាប់អាវុធគ្មានលិខិតអនុញ្ញាត នៅចំណុចភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ ទន់ ឈាន ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរកសិករ រស់នៅភូមិអន្លង់វែងថ្មី ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

វត្ថុតាងចាប់យកមាន៖ ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) កញ្ចប់ធំ១ និង កញ្ចក់តូច៣ ទំងន់ ៣.២៤ក្រាម អាវុធ ១ដើម ម៉ូតូ ១គ្រឿង ទូរស័ព្ទដៃ ២គ្រឿង។

ក្រោយពីធ្វើការស្តាប់ចម្លើយ ជនសង្ស័យខាងលើបានសារភាពថា គ្រឿងញៀនរបស់ខ្លូនទិញពីឈ្មោះ ប៊ុន សុខរតនា លុះដល់ម៉ោង ១១.០០ ថ្ងៃទីខែឆ្នាំដដែលកម្លាំងមូលដ្ឋានស្រុក បានបន្តឃាត់ខ្លួនជនសង្ស័យ ១នាក់ទៀត ឈ្មោះ ប៊ុន សុខរតនា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។ ករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកក) ១កញ្ចប់ធំ ទំងន់០.៩១ក្រាម ទូរស័ព្ទដៃ ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង