ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ៤នាក់ និងថ្នាំញៀនជាច្រើនកញ្ចប់

38

ភ្នំពេញ ៖ ជនសង្ស័យ ៤នាក់ ត្រូវកម្លាំង នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួន ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតញៀន នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៤និង ៣០នាទី ត្រង់ចំណុច បន្ទប់ជួលសំណង់មិនរាបរយ ក្រុមទី៤​ ភូមិ​ ទួលសង្កែ​ សង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជាលទ្ធផលកំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន​ ០៤នាក់ ៖
១/ ឈ្មោះ រ៉ែម​ សុខហេង ភេទប្រុស អាយុ ២៤​ឆ្នាំ ជនជាតិខែ្មរ មានទីលំនៅ ភូមិ​ចុងខ្សាច់ សង្កាត់ទួលសងែ្ក១ ខណ្ឧឫស្សីកែវ រាជធានីភ្នំពេញ មុខរបរ​ កម្មករ ។
២/ ឈ្មោះ​ នួន​ ភារ៉ា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិ​ចុងខ្សាច់​ សង្កាត់​ទួលសង្កែទី២​ ខណ្ឌឬស្សីកែវ​ មុខរបរ កម្មករ។
៣/ឈ្មោះ​ សុំ​ សុធា​ ភេទ​ប្រុស​ អាយុ​ ៤៩​ឆ្នាំ​ ជនជាតិខ្មែរ​ មានទីលំនៅ​ សង្កាត់​ពោធិសែនជ័យ​ រាជធានីភ្នំពេញ​។
៤​/ ឈ្មោះ​ ចាន់​ រ៉ា​ ភេទ​ ប្រុស​ អាយុ​ ១៨​ ឆ្នាំ​ ជនជាតិខ្មែរ​ មានទីលំនៅ​ ភូមិ​វាល​ សង្កាត់​ត្រពាំងក្រសាំង​ ខណ្ឌ​ពោធិសែនជ័យ​ រាជធានីភ្នំពេញ​។

ក្នុងនោះ សមត្ថកិច្ចបានដកហូតសម្ភារៈ រួមមាន ៖ ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៣ កញ្ចប់, ជញ្ជីងសំរាប់ថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង, ថង់សំរាប់ច្រកគ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកំលាំងជំនាញខណ្ឌ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តន៍តាមនិតិវិធី ។

អត្ថបទដែលជាប់ទាក់ទង