ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចេញសារលិខិតថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នាឱកាសដ៏មហានក្ខត្តឫក្សអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤

26

 

ភ្នំពេញ ៖ បើតាមសារលិខិតថ្វាយព្រះពររបស់រដ្ឋបាលរាជធានីភ្នំពេញ , សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល
បពិត្រ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
នាឱកាសដ៏មហានក្ខត្តឫក្សអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៤ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជានុរាស្ត្រក្នុងរាជធានីភ្នំពេញ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំអភិវន្ទ ថ្វាយព្រះសព្ទសាធុការពរជ័យចំពោះ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ខ្ពង់ខ្ពស់បំផុត។ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ ជាការពិតណាស់ ក្នុងព្រះរាជតួនាទីជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងក្រុមប្រឹក្សាជាតិកម្ពុ ជាតិកម្ពុជាដើម្បីស្ត្រី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ តែងតែយកព្រះទ័យទុកដាក់អស់ពីព្រះកាយពល និងព្រះបញ្ញាញាណ បំពេញរាល់កិច្ចការសង្គម និងការងារមនុស្សធម៌ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងការការពារសិទ្ធិស្ត្រី តាមរយៈការលើកកម្ពស់ការធ្វើសេចក្តីសម្រេចចិត្តរបស់ស្ត្រីគ្រប់កាលៈទេសៈ ក្នុងវិស័យសេដ្ឋកិច្ច-សង្គម និងការចូលរួមរបស់ស្ត្រី ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពក្នុងបរិវត្តកម្មឌីជីថល ស្របទៅនឹងចក្ខុវិស័យ ដែលបានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងក្របខណ្ឌគោលនយោបាយក្នុងការលើកកម្ពស់សមភាពយេនឌ័រ។ ជាថ្មីម្តងទៀត ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយវាចាចិត្ត លើកហត្ថប្រណម្យ បួងសួងដល់គុណបុណ្យព្រះ៖ រតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឫទ្ធិបារមីទេវតាថែរក្សាព្រ៖ ហាស្វេតច្ឆត្រ សូមជួយបីបាច់ថែរ បាច់ថែរក្សាអភិបាល់ប្រោះព្រំ ព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយជូន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សូមទ្រង់ រួមទ្រង់មានព្រះរាជសុខភាពល្អបរិបូរណ៏ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺត្រចះត្រចង់ ព្រះជន្មាយុយឺនយូរជាងរយព្រះព្រះវស្សា ចាកផុតនូវព្រះរោគាព្យាធិទាំងឡាយ និងទទួលបាននូវព្រះពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ ជានិច្ចនិរន្តរ៍កុំបីឃ្លៀងឃ្លាតឡើយ ។

អត្ថបទដែលជាប់ទាក់ទង