ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការខណ្ឌឫស្សីកែវ យកថវិកាមរណៈ សង្គ្រោះ ប្រគល់ជូនគ្រួសារសព យោធិនពិការ

53

 

ភ្នំពេញ ៖ សមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃ១២រោជ ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព ស ២៥៦៧ ត្រូវនិងថ្ងៃព្រហស្បតិ៍ ទី៧ ខែមិនា ឆ្នាំ២០២៤ បាននាំយកថវិកាមរណ:ភាព ជូនគ្រួសារសពចំនួន០២គ្រួសារ ថវិកាទាំងនេះ ត្រូវបានក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជា ខណ្ឌឬស្សីកែវ នាំយកប្រគល់ជូនផ្ទាល់ ដល់គ្រួសារសព នៅតាមមូលដ្ឋានរស់នៅភូមិ សង្កាត់ ដើម្បីបងប្អូនគ្រួសារសពអតីតយុទ្ធជនយកថវិកាទាំងនេះ ដោះស្រាយកាត់បន្ថយការលំបាកក្នុងជីវភាពប្រចាំថ្ងៃ។

ពិធីសំណេះសំណាលសាកសួរសុខទុក្ខ និងប្រគល់ថវិកាបេឡាមរណៈសង្រ្គោះ បានរៀបចំប្រគល់នៅអធិការដ្ឋានខណ្ឌប្ញស្សីកែវ ក្រោមការដឹកនាំក្រុមការងារ ដោយលោក ហ៊ាង  ថារ៉េត អធិការខណ្ឌ តំណាងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រាជធានីភ្នំពេញ និងការចូលរួមពីលោក លោកស្រី អភិបាលរងខណ្ឌ បញ្ជាការរងអាវុធហត្ថខណ្ឌ នាយប៉ុស្តិ៍ច្រាំងចំរះ យោធាខណ្ឌ និងមន្ត្រីសង្គមកិច្ចខណ្ឌោងដែរ ។

ក្នុងឱកាសនោះលោក ហ៊ាង ថារ៉េត ក៏បាននាំនូវបណ្តាំសាកសួរសុខទុក្ខ ពីថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជាគ្រប់ជាន់ថ្នាក់ និងការចូលរួមសំដែងនូវមរណៈទុក្ខដ៏ក្រៀមក្រំ ជាមួយបងប្អូនក្រុមគ្រួសារសពអតីតយុទ្ធជន ដែលសមាគមបានបាត់បង់នូវយុទ្ធជន ធ្លាប់មានគុណតម្លៃដ៏ធំធេង ដែលបានចូលរួមចំណែក ក្នុងការកសាងអភិវឌ្ឍប្រទេសកម្ពុជា និងជាពិសេសបានចូលរួមអនុវត្តគោលនយោបាយឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលនាំប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ រហូតដល់បច្ចុប្បន្ននេះ។ វីរភាពភាពទាំងនេះ របស់បងប្អូនអតីតយុទ្ធជន គឺបានស្ថិតក្នុងការចងចាំជានិច្ចរបស់ប្រជាពលរដ្ឋខ្មែរ។

ថវិកាមរណៈ សង្គ្រោះចំនួន០២គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានថវិការ ៤.០០០.០០០រៀល (បួនលានរៀល)   យកទៅប្រគល់ជូន ៖
១-គ្រួសារសព លោក ជុំ ចំរ៉ុង ជាមន្រ្តីនគរបាលចូលនិវត្ត បានទទួលមរណៈភាព កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣
ចំនួន៤.០០០.០០០ រៀល (បួនលានរៀល)។
២-គ្រួសារសពលោកបាត់ រតនៈ យោធិនពិការ បានទទួលមរណភាព កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣
សរុបចំនួន៤.០០០.០០០រៀល (បួនលានរៀលគត់)៕

អត្ថបទដែលជាប់ទាក់ទង