ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់បានមុខសញ្ញាគាស់ឃ្លាំង៣នាក់ និងទទួលផលចោរកម្មម្នាក់ នៅខណ្ឌជ្រោយចង្វារ

152

 

រាជធានីភ្នំពេញ ៖ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបមុខសញ្ញាគា.ស់ឃ្លាំង៣នាក់ និងទទួលផលចោរកម្មម្នាក់ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នេះបើតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ។

ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២៣
និង១៥នាទី បានដឹកនាំកម្លាំងឃាត់ខ្លួនជនសង្ស័យ៣នាក់ ត្រង់ចំណុចភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពាក់ព័ន្ធលួចមានស្ថានទម្ងន់ទោស (គាស់ឃ្លាំង) តាមបណ្ដឹងរបស់ជនរងគ្រោះ ។

ចំពោះជនសង្ស័យខាងលើ ១៖ ឈ្មោះ សេង កុសល ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។២ ៖ ឈ្មោះ សំ ពិសិដ្ឋ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិពាម សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
៣៖ ឈ្មោះ អ៊ុយ ធារិន ភេទប្រុស អាយុ៣៧ឆ្នាំ ស្នាក់នៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ដោយឡែក សម្ភារដកហូតរួមមាន ៖ កន្ដ្រៃកាត់ដែក ចំនួន១, ដងទាក់ឆ្កែ ចំនួន១, កន្ដ្រៃចំនួន២, ទុលឡាវីសចំនួន២, ដែកគាស់ចំនួន១, សោខ្វែង ចំនួន១, កូនកាំបិតរុញ ចំនួន១, ពិលចំនួន១, សោម៉ាឡេត ចំនួន១, ច្រវ៉ាក់ ចំនួន១, សោចំនួន១ និងPassApp ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1KE-6646 ។

ក្រោយចាប់ខ្លួន កម្លាំងនគរបាលជំនាញបាននាំជនសង្ស័យទៅចង្អុលបង្ហាញទីតាំងទទួលផលចោរកម្ម និងឈានដល់ការចាប់ខ្លួនអ្នកទទួលផលចោរកម្មម្នាក់ឈ្មោះ ឃិន សុឃាន អាយុ៤១ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៦០អា ភូមិបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មុខរបរទិញ-លក់ អេតចាយ ។

បច្ចុប្បន្នកម្លាំងជំនាញបាននាំជនសង្ស័យខាងលើមកកាន់នាយកដ្ឋានធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធីច្បាប់ ៕

 

អត្ថបទដែលជាប់ទាក់ទង