ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលស្រុកអង្គរបូរី ចាប់ជនសង្ស័យម្នាក់ ប្រើអំពើហឹង្សា និងគំរាមថានឹងសម្លាប់ឳពុកម្តាយ

49

 

ខេត្តតាកែវ៖ អធិការដ្ឋាននគរបាលស្រុកអង្គរបូរីបានឲ្យដឹងថា នៅថ្ងៃសុក្រ ទី៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៣និង៣០នាទី នៅស្ថិតនៅភូមិស្វាយខាងជើង ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ កើតមានអំពើហឹង្សាដោយចេតនា និងគំរាមថានឹងសម្លាប់ ០១ករណី ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ស្រ៊ិន ហ៊ួរ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ បានគំរាមថានឹងសម្លាប់ឳពុកឈ្មោះ សយ អែម អាយុ៦៤ឆ្នាំ និងម្តាយឈ្មោះ ហាំ ហ៊ីង អាយុ ៦២ឆ្នាំ និងយកកាំបិតតាំងតោប្រវែង ៣២សង់ទីម៉ែត្រ កាប់ទៅលើ(បងថ្លៃជីដូនមួយ)ឈ្មោះ ប៊ី នីន ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិ-ឃុំ ជាមួយគ្នា បណ្តាលឱ្យរបួសត្រង់ខាងក្រោមកផ្នែកខាងឆ្វេងប្រវែង ០៩សង់ទីម៉ែត្រ (របួសស្រាល)។

មូលហេតុៈ ទំនាស់ពាក្យសម្តីគ្នា។
ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ ដោយបានការចង្អុលបង្ហាញពី លោកស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពី ឯកឧត្តមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ឯក នួន ប៉ិន អធិការនគរបាលស្រុក បានបញ្ជាកម្លាំងជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលបាស្រែ បានធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី។

បច្ចុប្បន្នកម្លាំងជំនាញកំពុងសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង