ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ហ៊ុន ម៉ានី ៖ លទ្ធផលនៃការប្រឡងប្រជែង នៅតែឆ្លុះបញ្ចាំងពីសមត្ថភាព ចេះគឺជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត

120

 

ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ស្តីពីការប្រកាសលទ្ធផលការប្រឡងជ្រើសជ្រើសមន្ត្រីរាជការ ឱ្យចូលបម្រើក្នុងក្របខណ្ឌអង្គភាពប្រឆាំងអំពើពុករលួយ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពីតំណាងអង្គភាពប្រឆាំងអំពើពុករលួយ តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំក្រសួងមុខងារសាធារណៈដែលជាប្រធាន អនុប្រធាន សមាជិកនៃគណៈកម្មាការ និងអនុគណៈកម្មការពាក់ព័ន្ធ នៅមណ្ឌលកំណែ ស្ថិតក្នុងសាលាភូមិន្ទរដ្ឋបាល។

ក្នុងពិធីប្រកាសលទ្ធផលនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា លទ្ធផលនៃការប្រឡងប្រជែង នៅតែឆ្លុះបញ្ចាំងពីសមត្ថភាព ចេះគឺជាប់ ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត។ ឯកឧត្តមបានបន្ថែមផងដែរថាក្នុងចំណោមលទ្ធផលអ្នកជាប់ជាស្ថាពរនាពេលនេះ សម្រាប់អង្គភាពប្រឆាំងអំពើពុករលួយ ៣៣នាក់ មាន១៣នាក់ ជាស្រ្តី សម្រាប់ក្រសួងសាធារណការ និងដឹកជញ្ជូន ៩៩នាក់ មាន១៨នាក់ ជាស្ត្រី និងសម្រាប់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៥២នាក់ មាន ១៧នាក់ ជាស្រ្តី៕

អត្ថបទដែលជាប់ទាក់ទង