ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងកសិកម្ម ជំរុញ និងលើកកម្ពស់ ដើម្បីធ្វើយ៉ាងណាចងក្រងកសិករ និងប្រែក្លាយសហគមន៍កសិកម្មដែលមានស្រាប់ ទៅជាសហគមន៍កសិកម្មទំនើប

23

 

ភ្នំពេញ៖ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រួមជាមួយក្រុមការងារនិងដៃគូអភិវឌ្ឍន៍ ចុះពិនិត្យទីតាំងកែច្នៃរបស់ ក្រុមហ៊ុន អ៊ែមភល អាហ្រ្គោ ប្រដាក់ ឯ.ក (Ample Agrp Product Co., td.) ក្នុងរាជធានីភ្នំពេញ ហើយឯកឧត្តមជំរុញ និងលើកកម្ពស់ ដើម្បីធ្វើយ៉ាងណាចងក្រងកសិករ និងប្រែក្លាយសហគមន៍កសិកម្មដែលមានស្រាប់ ទៅជាសហគមន៍កសិកម្មទំនើប។

នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមទាំងក្រុមការងារនាយកដ្ឋានកសិ-ឧស្សាហកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យទីតាំងកែច្នៃរបស់ ក្រុមហ៊ុន អ៊ែមភល អាហ្រ្គោ ប្រដាក់ ឯ.ក (Ample Agrp Product Co., td.) ស្ថិតនៅផ្លូវលំ ភូមិបាគូ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ក្នុងដំណើរទស្សនកិច្ចនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ នៃក្រសួងពាណិជ្ជ កម្ម ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុប ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោក Peteris Ustubs នាយកប្រចាំតំបន់មជ្ឈិមបូព៌ា អាស៊ីនិងប៉ាស៊ីហ្វិក នៃសហភាពអឺរ៉ុប លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា និងតំណាងអង្គការ GIZ ព្រមទាំងលោក-លោកស្រីតំណាង សហភាពអឺរ៉ុប សរុបប្រមាណ២៥នាក់។

ដំណើរទស្សនកិច្ចនេះ ធ្វើឡើងក្នុងគោលបំណងបន្ថែមលើវឌ្ឍនភាពសម្រេចបាននាពេលកន្លង ទាក់ទិនទៅនឹងការអនុវត្តគោលនយោបាយជាតិ ស្ដីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧។

ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងក្នុងកិច្ចប្រជុំនៃដំណើរទស្សនកិច្ចថា ដំណាំស្វាយចន្ទី គឺជាដំណាំអាទិភាពមួយក្នុងចំណោមដំណាំអាទិភាពទាំងបួនមុខរួមមាន ស្រូវ បន្លែ ស្វាយចន្ទី និងម្រេច ដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យកចិត្តទុកដាក់ជំរុញ និងលើកកម្ពស់ ដើម្បីធ្វើយ៉ាងណាចងក្រងកសិករ និងប្រែក្លាយសហគមន៍កសិកម្មដែលមានស្រាប់ ទៅជាសហគមន៍កសិកម្មទំនើប ក្នុងន័យធានានិរន្តរភាពនៃការផ្គត់ផ្គង់៕

អត្ថបទដែលជាប់ទាក់ទង