ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បង្ក្រាបផលិតផលប្រហិតចម្រុះ៧៨៣ គីឡូក្រាម

26

ខេត្តបន្ទាយមានជ័យ៖ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋានខេត្តបបន្ទាយមានជ័យសហការនឹក្រុមអន្តរាគមការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងសមត្ថកិច្ចកជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(កបប) សាខាខេត្តបន្ទាយមានជ័យ ព្រមទាំងការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកាលពីម៉ោង១បានសហការនាំនូវវត្ថុតាងផលិតផលប្រហិតចម្រុះដែលនាំចូលពីបរទេសទម្ងន់សរុប ៧៨៣គីឡូក្រាមទៅកម្ទេចចោលតាមនីតិវិធីច្បាប់ ។

ការបំផ្លាញចោលនោះធ្វើឡើងនៅរសៀលថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២៤ នៅបរិវេណដីឡូត៍មួយកន្លែងភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ឯងរស់ អៀម ស្នងការរងស្តីទីនិងជានាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យប្រាប់សារព័ត៌មានថា ដោយមានការចង្អុរបង្ហាញនិងអនុញ្ញាតិពីលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ការជាមួយសមត្ថកិច្ចការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច, សមត្ថកិច្ច ក្រុមអន្តរាគមការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ខេត្តនិងមន្ត្រីជំនាញការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(កបប) សាខាខេត្តបន្ទាយមានជ័យនៃក្រសួងពាណិជ្ជកម្ម និងក្រោមកិច្ចសម្របសម្រួលពីលោក ហេង ផេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានធ្វើការដុតកម្ទេចចោលផលិតផលប្រហិតចម្រុះ ទម្ងន់សរុប ៧៨៣ គីឡូក្រាម ។

ក្នុងនោះ បើតាមអ្នកបើកបររថយន្តឈ្មោះម៉ៅ ម៉េត ភេទប្រុស អាយុ៥៣ឆ្នាំ បានប្រាប់ថា ផលិតផលប្រហិតចម្រុះនោះ មាន:១-ប្រហិតចម្រុះ(រុំថង់បិទស្គុត) ចំនួន៦២៦គក្រ ២-សាច់មាន់និងចុងស្លាបមាន់. ចំនួន១២៨គក្រនិង៣-សាច់ជ្រូកចង្កាក់ ចំនួន ២៩គ.ក្រ ។
ផលិតផលនេះ នាំចូលដោយគ្មានលិខិតឬការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចពីប្រទេសថៃក្នុងភូមិសាស្ត្រស្រុកថ្មពួក ។គឺឈ្មួញលួចនាំចេញពីប្រទេសថៃមកកម្ពុជា ដោយផ្ទុកលើរថយន្តល្មើស ម៉ាកតូយ៉ូតា កាមរីចង្កូតស្តាំ ពណ៌ស្លាបក្អែក ពាក់ស្លាកលេខ ក្រុងប៉ៃលិន 2A-0213 ត្រូវបានសមត្ថកិច្ចចម្រុះឃាត់ចាប់បានកាលពីវេលាម៉ោង១៨និង១០នាទី យប់ថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចមុខវត្តរលំជ្រៃ ស្ថិតភូមិឯកភាព ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោក លន់ ស៊ីថា អនុប្រធានសាខាកខេត្តបន្ទាយមានជ័យប្រាប់សារព័ត៌មានថា វត្ថុតាងល្មើសទាំងនខុស ច្បាប់ ទី១-នាំចូលដោយគ្មានការអនុញាតច្បាប់នៃជំនាញកបប ក៏ដូចជាជំនាញកសិកម្ម និងទី២-ការវេចខ្ចប់ ដឹកជញ្ជូនមិនស្របតាមបទដ្ឋានបច្ចេកទេស ដូចជាគេត្រូវរក្សាវាក្នុងកន្លែងឬបន្ទុកដែលមានសីតុណ្ហភាពក្រោម៧អង្សារសេ ។
បើខុសដូច្នេះ ផលិតផលនឹងខូចគុណភាព ហើយបង្កប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ។

សមត្ថកិច្ចបន្តថា ហេតុនេះ សមត្ថកិច្ចត្រូវតែទប់ស្កាត់.បង្ក្រាបនិងបំផ្លាញ់ចោលផលិតផលវត្ថុតាងល្មើស ។ រីឯមធ្យោបាយដឹកជញ្ជូននិងជនសង្ស័យជាម្ចាស់និងអ្នកបើកបររថយន្តត្រូវប្រគល់ជូនអយ្យការអមសាលាដំបូងខេត្តដើម្បីពិនិត្យនិងសម្រេចតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង