ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ចអប់រំករណីសិស្សសាលាស្រីម្នាក់ បានបង្ហោះវិដេអូប្រើប្រាស់បារីអេឡិចត្រូនិច ធ្វើឱ្យប៉ះពាល់ដល់សង្គម

78

 

ភ្នំពេញ៖ ក្រោយពីទទួលបានព័ត៌មានករណីសិស្សស្រីម្នាក់ប្រើប្រាស់បារីអេឡិចត្រូនិចខុសច្បាប់នោះមក។ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវាលវង់ ខណ្ឌ៧មករា បានធ្វើការកោះហៅសិស្សស្រី ដែលបានបង្ហោះវិដេអូប្រើប្រាស់បារីអេឡិចត្រូនិច មកសួរនាំអប់រំណែនាំ ធ្វើកិច្ចសន្យា ដោយមានការធានាពីអាណាព្យាបាល លោកគ្រូ-អ្នកគ្រូ ដោយបញ្ឈប់ការប្រើប្រាស់បារីអេឡិចត្រូនិច (E-Cigarette/ Vape) ពីព្រោះវាបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព និងច្បាប់មិនអនុញ្ញាតឱ្យប្រើប្រាស់នោះទេទើបសមត្ថកិច្ចអនុញ្ញាតត្រឡប់ទៅផ្ទះវិញ។

ជាមួយគ្នាដែរ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល តែងតែចុះផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់សារធាតុញៀនដល់សិស្សានុសិស្សតាមសាលារៀន និងប្រជាពលរដ្ឋតាមខ្នងជាប្រចាំ៕

អត្ថបទដែលជាប់ទាក់ទង