ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយឧត្ដមសេនីយ៍ វង្ស ពិសេន ដកហូតមុខតំណែង មេបញ្ជាការរងអាវុធហត្ថ ស្រុកស្វាយជ្រំ ៣រូប មកត្រឹមជានាយទាហាន

70

 

ភ្នំពេញ ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្ដីសម្រេច ស្ដីពី ការដកហូតមុខតំណែង និងបន្ថយឋានន្ដរសក្ដិ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ចំនួន៣រូប មកត្រឹមជានាយទាហាន។ នេះបើតាមសេចក្ដីសម្រេច នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន សម្រេច៖ ត្រូវបានដកហូតមុខតំណែង និងបន្ថយឋានន្តរសក្តិមកត្រឹម ពលបាលឯក ចំពោះយោធិនចំណុះ អគ្គបញ្ជាការដ្ឋានចំនួន ៣ នាក់ដែលមានរាយនាមដូចខាងក្រោមៈ

១ អនុសេនីយ៍ឯក ប៊ី រីណា មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំ

២ អនុសេនីយ៍ឯក រិត សំអុន មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំ

៣ អនុសេនីយ៍ឯក ប៉ិក វណ្ណារឿត មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកស្វាយជ្រំ ។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានបញ្ជាក់ថា មូលហេតុ ពីបទទាមទារប្រាក់ចំនួន ១១០០ ដុល្លារសហរដ្ឋអាមេរិក (មួយពាន់មួយរយ) ជាថ្នូរនឹងការដោះលែងជនសង្ស័យ ប្រើប្រាស់គ្រឿងញៀន៕

អត្ថបទដែលជាប់ទាក់ទង