ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះរាជក្រឹត្យ ត្រាស់បង្គាប់បន្ថយឋានន្តរសក្ដិ ឧត្ដមសេនីយ៍ឯក យិន គារ អគ្គនាយករងអន្តោប្រវេសន៍ ឱ្យមកត្រឹមថ្នាក់ ពលបាលត្រី

120

 

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់បន្ថយឋានន្តរស័ក្តិថ្នាក់មន្ត្រីនគរបាល ថ្នាក់ឧត្តមសេនីយ៍ចំនួន ២រូប ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ឱ្យមកត្រឹមពលបាលត្រី។ នេះបើតាមព្រះរាជក្រឹត្យ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។

យោងតាមព្រះរាជក្រឹត្យបានឱ្យដឹងថា មន្ត្រីនគរបាលថ្នាក់ឧត្តមសេនីយ៍ ទាំង២រូបនេះរួមមាន៖
ទី១៖ លោកឧត្តមសេនីយ៍ឯក យិន គារ អត្តលេខ ០១០២៦ អគ្គនាយករងអន្តោប្រវេសន៍ ឱ្យមកត្រឹមថ្នាក់ពលបាលត្រី
ទី២៖ លោកឧត្តមសេនីយ៍ទោ សុខ បូរ អត្តលេខ ៣៤៩០៨ ឱ្យមកត្រឹមថ្នាក់ពលបាលត្រី៕

អត្ថបទដែលជាប់ទាក់ទង