ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីកំពុងធ្វើការជួសជុល ចាក់អ៊ុតកៅឡើងវិញផ្លូវ៨៦ផ្លូវ៦១ និងផ្លូវ៩០ ក្នុងខណ្ឌដូនពេញ

132

 

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញកំពុងដំណើរការជួសជុលចាក់អ៊ុតកៅផ្លូវ៨៦ពីមហាវិថីព្រះមុនីវង្សដល់ផ្លូវលេខ៦១និងជួសជុលផ្លូវ៦១ដល់ផ្លូវលេខ៩០និងផ្លូវលេខ៩០មុខសាលាខណ្ឌដូនពេញក្នុងសង្កាត់ស្រះចកកំពុងដំណើរការជួសជុលជង្ហុកសំបុកមាន់ដោយចាក់អ៊ុតកៅស៊ូឱ្យមានសោភ័ណ្ឌភាពឡើងវិញងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យនៅព្រឹកថ្ងៃទី១៥មីនា២០២៤នេះថា៖ការងារជួសជុលជង្ហុក សំបុកមាន់ដោយចាក់អ៊ុតកៅស៊ូឡើងវិញនេះអនុវត្តតាមការណែនាំរបស់ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលបានចាត់ចែងឱ្យមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញអ្នកអនុវត្តដោយពិនិត្យមើលផ្លូវដែលខូចប្រេះបែកបាក់កាលពីរដូវភ្លៀងត្រូវជួសជុលឱ្យល្អឡើងវិញ។

លោកប្រធានបន្តថា៖ការងារជួសជុលផ្លូវជង្ហុក សំបុកមាន់ដោយចាក់អ៊ុតកៅស៊ូឡើងវិញនេះត្រូវធ្វើនៅតំបន់ផ្សេងទៀតក្នុងរាជធានីភ្នំពេញឱ្យរួចរាល់មុនរដូវភ្លៀងមកដល់៕

អត្ថបទដែលជាប់ទាក់ទង