ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

៦ខែមកនេះ កម្ពុជានាំចេញបាន១១.៨ពាន់លានដុល្លារ កើន១.៦ពាន់លានដុល្លារ ដែលបង្ហាញថា សេដ្ឋកិច្ចកម្ពុជាមានកំណើន

27

 

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ បានលើកឡើងថា រយៈពេល៦ខែមកនេះ កម្ពុជានាំចេញបាន ក្នុងទំហំទឹកប្រាក់១១.៨ពាន់លានដុល្លារ កើនជាង១.៦ពាន់លានដុល្លារ ស្មើនឹង១៦.៥៧ភាគរយ ដែលបង្ហាញថា សេដ្ឋកិច្ចកម្ពុជាមានកំណើន។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ទំហំពាណិជ្ជកម្ម ៦ខែចុងក្រោយ យើងនាំចេញ១១.៨ពាន់លានដុល្លារ បើគិតពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ទំហំពាណិជ្ជកម្មនេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៣ ពីខែកញ្ញា ឆ្នាំ២០២២ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជានាំចេញ បានចំនួន១០ពាន់លានដុល្លារ បើប្រៀបធៀបនឹងរយៈដូចគ្នា ឆ្នាំ២០២៤ កម្ពុជាកើនជាង១.៦ពាន់លានដុល្លារ ស្មើនឹង១៦.៥៧ភាគរយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កំណើននៃការនាំចេញរបស់កម្ពុជានេះ បានបង្ហាញអំពីសន្ទះនៃសេដ្ឋកិច្ចកម្ពុជា មានការកើនឡើង៕

អត្ថបទដែលជាប់ទាក់ទង