ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតី នឹងអញ្ជើញជាអធិបតី ពិធីបើកជាផ្លូវការ បុណ្យទន្លេ លើកទី ៨ នៅខេត្តសៀមរាប

24

 

ភ្នំពេញ ៖ ល្ងាចនេះ ថ្ងៃសៅរ៍ ទី១៦ មីនា ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតី ពិធីបើកជាផ្លូវការ “ បុណ្យទន្លេ លើកទី ៨ ” ក្រោមប្រធានបទ “ ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ ” ។

រដ្ឋបាលខេត្តសៀមរាប បានរៀបចំតុបតែង​ កែលម្អសោភ័ណភាពក្រុង​ ដើម្បីទទួលភ្ញៀវទេសចរជាតិ​ និងអន្តរជាតិមកទស្សនាក្នុងពិធីបុណ្យទន្លេលើកទី៨​ ឆ្នាំ២០២៤ ក្រសួងទេសចរណ៍​ និងក្រសួងស្ថាប័នពាក់ព័ន្ធបានសហការជាមួយខេត្តសៀមរាប​ ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជានឹងរៀបចំពិធីបុណ្យទន្លេលើកទី៨​ ឆ្នាំ២០២៤​ ដែលមានរយៈពេលបីថ្ងៃ​ ចាប់ពីថ្ងៃទី១៥​ ដល់ថ្ងៃទី១៧​ ខែមីនា​ ឆ្នាំ២០២៤​ ដែលនឹងប្រារព្ធនៅតាមបណ្តោយស្ទឹងសៀមរាប។
សូមបញ្ជាក់ថា​ ពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤នេះ​ គណៈកម្មការរៀបចំ​ពិធីបុណ្យទន្លេ​ និងរដ្ឋបាលខេត្តសៀមរាបបានរៀបចំពិធីកំសាន្តនានាជាច្រើននៅតាមបណ្តោយស្ទឹងសៀមរាបចាប់ពីស្ពានថ្មអតីតមន្ទីរទេសចរណ៍រហូតដល់ស្ពានវត្តដំណាក់។ ដោយឡែក​ ក្នុងពិធីបុណ្យទន្លេនេះក៏មានការអុជកាំជ្រួចអបអរសាទរពិធីផងដែរ។

រដ្ឋបាលខេត្តចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន និងការរៀបចំទីតាំងចំណតយានយន្ដគ្រប់ប្រភេទ អំឡុងពេលពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ​ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤។

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន មេត្តាជ្រាបថា៖ ក្រសួងទេសចរណ៍ សហការជាមួយក្រសួង ស្ថាប័ន សហភាពសហព័ន្ធយុវជនកម្ពុជា រដ្ឋបាលខេត្តសៀមរាប រដ្ឋបាលក្រុងសៀមរាប មន្ទីរ-អង្គភាព និង វិស័យឯកជន នឹងរៀបចំពិធីបុណ្យទន្លេលើកទី៨ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆ្នាំ២០២៤ នៅសួនព្រះរាជដំណាក់ (មាត់ស្ទឹងសៀមរាប) រហូតដល់ផ្សារចាស់ (តំបន់ផាប់ស្ទើត)។ ពិធីបុណ្យនេះ ក្នុងគោលបំណងបំផុសចលនាមហាជនឱ្យចូលរួមក្នុងការអភិវឌ្ឍ និងអភិរក្សធនធានទន្លេប្រកបដោយនិរន្តរភាព និងចូលរួមសម្រេចយុទ្ធនាការពិពិធកម្មទេសចរណ៍ តាមរយៈ ការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗសម្រាប់ខេត្តតាមដងទន្លេ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការ ទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឱ្យមកចូលរួមទស្សនាកម្សាន្តក្នុងខេត្តសៀមរាបកាន់តែច្រើនកុះករ។ ជាមួយគ្នានោះដែរ ក៏មានកម្មវិធីប្រគំតន្ត្រី ការសម្ដែងសិល្បៈ ការតាំងពិព័រណ៍ ការបាញ់កាំជ្រួច កម្មវិធីជិះទូក បណ្តែតទឹក កម្មវិធីកីឡាបាញ់ធ្នូ និងកម្មវិធីជិះកង់…។ល។ និងមានកម្មវិធីផ្សេងៗជាច្រើនទៀតដូចមាន នៅក្នុងប្លង់ផែនទីភ្ជាប់ជាមួយ។
ក្នុងន័យនេះ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈឱ្យបានល្អប្រសើរនៅក្នុងពិធីបុណ្យខាងលើនេះ រដ្ឋបាលខេត្ត សៀមរាបនឹងធ្វើការផ្អាកការធ្វើចរាចរណ៍ជាបណ្តោះអាសន្ន និងការរៀបចំទីតាំងចំណតយានយន្ត គ្រប់ប្រភេទនៅលើកំណាត់ផ្លូវមួយចំនួនដូចខាងក្រោម៖
១.កំណាត់ផ្លូវរុក្ខវិថីព្រះសីហនុ ចាប់ពីស្ពានថ្មព្រះរាជដំណាក់ ដល់ស្តុបសារៈមន្ទីរជាតិអង្គរ កំណាត់ផ្លូវមុខទីតាំងមហាសណ្ឋាគារអង្គរ កំណាត់ផ្លូវតំបន់សួនព្រះរាជដំណាក់ និង កំណាត់ផ្លូវមួយចំនួនទៀតតាមស្ថានភាពចរាចរណ៍ជាក់ស្តែង
២.កំណាត់ផ្លូវពោធិ៍កំបោរ (ផ្លូវប៉ែកខាងលិចស្ទឹង) ចាប់ពីចំណុចស្ពានថ្មព្រះរាជដំណាក់ ដល់ស្ពានវត្តដំណាក់ និងផ្លូវច្រកចូលមកមាត់ស្ទឹង
សាលាខេត្តសៀមរាប ផ្លូវលេខ C-400 ភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប Siem Reap Provincial Hall, Street C.400,

៣.កំណាត់ផ្លូវអាចារ្យស្វា (ផ្លូវប៉ែកខាងកើតស្ទឹង) ចាប់ពីចំណុចរង្វង់មូលវត្តដំណាក់ ដល់ចំណុចខាងជើងស្ពានអតីតមន្ទីរទេសចរណ៍ខេត្ត និងផ្លូវច្រកចូលមកមាត់ស្ទឹង ៤.កំណាត់ផ្លូវជាតិលេខ៦ ចាប់ពីសណ្ឋាគារ J7 ដល់ចំណុចស្តុបកោះកេរ្ដិ៍ ៥.ផ្លូវតំបន់ផាប់ស្ទើត និងកំណាត់ផ្លូវមួយចំនួនទៀតតាមស្ថានភាពចរាចរណ៍ជាក់ស្ដែង ៦.ទីតាំងចំណតយានយន្តគ្រប់ប្រភេទ សម្រាប់គណៈអធិបតី ភ្ញៀវកិត្តិយស និងសាធារណជន ទូទៅ ដូចមានការបង្ហាញក្នុងប្លង់ផែនទីភ្ជាប់ជាមួយ៕

អត្ថបទដែលជាប់ទាក់ទង