ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនយុវជនម្នាក់ យកដុំថ្មគប់លើអ្នកដំណើរតាមដងផ្លូវ

64

ភ្នំពេញ ៖ យុវជនម្នាក់ ត្រូវកម្លាំងនគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនតាមបណ្តឹងរបស់ជនរងគ្រោះ ដែលបានយកដុំថ្មគប់លើខ្លួន ខណៈកំពុងជិះម៉ូតូ លើដងផ្លូវភ្លោះហ្រ្គេនភ្នំពេញ កាលពីថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០២៤ វេលាម៉ោង១២និង​១៥នាទី នៅចំណុចមុខហាងមីស អយស្ទ័រ ផ្លូវភ្លោះហ្រ្គែនភ្នំពេញ ក្រុម៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ​ ។

ជនរងគ្រោះឈ្មោះ ឈាង អឺ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ មានទីលំក្រុមទី៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។

ជនសង្ស័យ​ឈ្មោះ រិទ្ធ ប៊ុនថេត ភេទប្រុស អាយុ២៤ឆ្នាំ ​ជនជាតិខ្មែរ មុខរបរចុងភៅ នៅផ្ទះ មានទីលំនៅក្នុងហាងមីសអយស្ទ័រ ក្រុមទី៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ ។ (មានសារធាតុញៀន) ។

បើតាមដំណើរ​រឿង​ហេតុ៖​ នៅថ្ងៃ.ខែ.ឆ្នាំវេលាម៉ោងខាងលើជនរងគ្រោះ បានជិះម៉ូតូតែម្នាក់ឯង ក្នុងទិសដៅពីកើតទៅលិចលើផ្លូវភ្លោះហ្រ្គែនភ្នំពេញ លុះដល់ចំណុចកើតហេតុខាងលើជនសង្ស័យបានយកដុំថ្មគប់ទៅលើជនរងគ្រោះ តែជនរងគ្រោះគេចផុត ក្រោយមកជនរងគ្រោះ បានឡើងមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍ ។ ក្រោយពីទទួលពាក្យបណ្ដឹងពីជនរងគ្រោះរួច កម្លាំងខណ្ឌ+ប៉ុស្តិ៍ បានកំណត់មុខសញ្ញាឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យ នៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង២១:៣០នាទី នៅចំណុចផ្លូវភ្លោះហ្រ្គេន ភូមិស្វាយប៉ាកសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប៉ាកចាត់ការតាមនិតិវិធីតែម្ដង ។

នៅចំពោះមុខផ្នែកជំនាញខណ្ឌ-ប៉ុស្តិ៍ កំពុងធ្វើការសាកសួរយកចម្លើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង