ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឫស្សីកែវចុះរដ្ឋបាលក្នុងភូមិសាស្រ្តតំបន់សំណង់មិនរៀបរយស្មុគស្មាញ

25

ភ្នំពេញ ៖ ដើម្បីធានាបាននូវភូមិ សង្កាត់មានសុវត្ថិភាព ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៨នឹង០០នាទីព្រឹក បានដឹកនាំកំលាំងចុះរដ្ឋបាល ក្នុងភូមិសាស្រ្ត សំណង់មិនរៀបរយ តំបន់ស្មុគស្មាញ ក្នុងភូមិ ក និងភូមិបឹងឈូក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការនេះ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជាលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ លោកបានដឹកនាំកម្លាំងចុះធ្វើរដ្ឋបាល អនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធភាព ត្រូវផ្សព្វផ្សាយអោយបានទូលំទូលាយ នូវខ្លឹមសារគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដល់បងប្អូនប្រជាពលរដ្ឋបានយល់ដឹង និងជំរុញអោយបងប្អូនចូលរួមជាមួយអាជ្ញាធរខណ្ឌ-សង្កាត់ ដើម្បីរួមគ្នាអនុវត្ត អោយទទួលបានលទ្ធផលល្អ ជាពិសេសរួមគ្នាអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយបានម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ល្បែងស៉ីសង បង្ក្រាបគ្រឿងញៀន នៅក្នុងមូលដ្ឋានខណ្ឌ និងសង្កាត់ ។ ការងារសន្តិសុខនេះ ជាកត្តាសំខាន់ណាស់ដែលមិនអាចខ្វះបាន ហើយមនុស្សគ្រប់គ្នា គ្រប់ស្រទាប់វណ្ណៈ មិនថា អ្នកមាន ឬអ្នកក្រនោះទេ គឺចង់បានមូលដ្ឋានមានសន្តិសុខល្អ រស់នៅក្នុងភាពសុដមរម្យនា ។

លោកអធិការបញ្ជាក់ថា ការចុះធ្វើរដ្ឋបាលនាពេលនេះ កម្លាឱងបានចុះតាមខ្នងផ្ទះ ក្នុងភូមិសាស្រ្ត សំណង់មិនរៀបរយ ភូមិ ក និងភូមិបឹងឈូក សង្កាត់ច្រាំងចំរេះទី២ ដោយបានឃាត់ខ្លួនមនុស្ស២នាក់ ប្រុស២នាក់ (សង្ស័យប្រើប្រាស់គ្រឿងញៀណ) យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី២។

ការចុះធ្វើរដ្ឋបាលនេះ ក៏មានការចូលពីកម្លាំងនគរបាលខណ្ឌ-ប៉ុស្តិ៍ និងក្រុមប្រឹក្សាសាលាសង្កាត់ ព្រមទាំងប្រជាការពារផងដែរ សរុប៦៧នាក់ ៕

អត្ថបទដែលជាប់ទាក់ទង