ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពហែកផ្លាកគណបក្សប្រជាជន នៅចំណុច ផ្លូវ៣៧១ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

48

 

ភ្នំពេញ៖ សមត្ថកិច្ចកំពុងសួរនាំជនសង្ស័យម្នាក់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីធ្វើសកម្មភាពហែកផ្លាកគណបក្សប្រជាជន នៅចំណុច ផ្លូវ៣៧១ កែង ផ្លូវ៩០BT ភូមិត្នោតជ្រុំ៤។

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីទទួលប្តឹងរាយការណ៍ពីប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរង ទទួលផែនការងារសន្តិសុខ បានដឹកនាំកម្លាំការិយាល័យសន្តិសុខផ្ទៃក្នុង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះអ៊ុន គឹមមករា ស្ថិតនៅចំណុចបន្ទប់ជួល ផ្លូវ៦៩BT សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ដែលបានធ្វើសកម្មភាពហែកផ្លាកគណបក្សប្រជាជន នៅចំណុច ផ្លូវ៣៧១ កែង ផ្លូវ៩០BT ភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងសួរនាំ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង