ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលក្រុងតាខ្មៅ ស្រាវជ្រាវបង្ក្រាប ក្រុមក្មេងទំនើង៤នាក់ ពាក់ព័ន្ធករណី ហិង្សាដោយចេតនា

29

ក្រុងតាខ្មៅ៖ កម្លាំងជំនាញនៃអធិការដ្ឋាននគបាលក្រុងតាខ្មៅ ស្រាវជ្រាបបង្រ្កាប ក្រុមក្មេងទំនើងចំនួន៤នាក់ ករណី ហិង្សាដោយចេតនា(បង្កដោយក្មេងទំនើង)កើតហេតុថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ចំណុច ក្នុងហាងកាហ្វេរ៉ូមែនទិច ស្ថិតក្នុង ភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ការបង្ក្រាប ក្រុមក្មេងទំនើង៤នាក់នេះ អនុវត្តតាមបញ្ជា លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ។

ជនសង្ស័យ៤នាក់៖
១-ឈ្មោះ ឆៃ វណ្ណៈ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ សិស្ស (ឃាត់ខ្លួន)។
២-ឈ្មោះគង់ សុខហេង ភេទប្រុស អាយុ១៤ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ សិស្ស (ឃាត់ខ្លួន)។
៣-ឈ្មោះស៊ីថា បញ្ញារាជ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ សិស្ស (ឃាត់ខ្លួន)។
៤-ឈ្មោះសុខ ចាន់រក្សា ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកំពង់សំណាញ់២ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ សិស្ស (ឃាត់ខ្លួន)។

វត្ថុតាងចាប់យករួមមាន ម៉ូតូម៉ាក HONDA BEATពណ៌ខៀវ ចំនួន១គ្រឿង ស្លាក់លេខ ភ្នំពេញ 1IA-1672 ម៉ូតូម៉ាកHONDA C125 ពណ៌ខ្មៅ ចំនួន១គ្រឿង ស្លាក់លេខ ភ្នំពេញ 1FH-2572 ម៉ូតូចំនួន១គ្រឿង ម៉ាកSUZUKI NEX ពណ៌ស គ្មានស្លាកលេខ និង កាំបិតប៉័ងតោចំនួន១។

បច្ចប្បន្ន ជនសង្ស័យបានបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តកណ្តាលរួចរាល់ ៕

អត្ថបទដែលជាប់ទាក់ទង