ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្មានការទទួលខុសត្រូវលេីសត្វចិញ្ចឹម បង្កគ្រោះថ្នាក់បណ្ដាលឲ្យស្លាប់មនុស្សពីរនាក់ និងងាប់សត្វគោមួយក្បាល

83

កំពង់ស្ពឺ៖ នៅយប់ថ្ងៃទី១៧ខែមីនាឆ្នាំ២០២៤ វេលាម៉ោង ០០:៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ( ៤៦-៤៧ ) ស្ថិតនៅភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ម៉ូតូ០១គ្រឿងម៉ាកយ៉ាន់ម៉ាហាអុិច-អរ (XR) ព័ណខ្មៅពាក់ផ្លាកលេខភ្នំពេញ1XQ-5354បើកបរពីទិសខាងកើត ទៅទិសខាងលិច អ្នកបើកបរឈ្មោះ សឿង វើន ភេទប្រុស អាយុ២៧ឆ្នាំ អ្នករួមដំណើរឈ្មោះ ឡាំ បូរាណ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិព្រៃក្បុង ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើកម៉ូតូដល់ចំណុចខាងលើ បានបុកសត្វគោញីមួយក្បាលដេីរឆ្លងផ្លូវ បណ្តាលឲ្យគ្រោះថ្នាក់ស្លាប់មនុស្ស០២នាក់នៅហ្នឹងកន្លែង រីឯសត្វគោក៏ងាប់នៅកន្លែងកេីតហេតុ ។

តាមព័ត៌មានពីមន្រ្ដីនគរបាលមូលដ្ឋាន ថាបច្ចុប្បន្នពលរដ្ឋជាម្ចាស់សត្វចិញ្ចឹមនៅតែបន្ដលែងសត្វមិនទទួលខុសត្រូវនិងតែងតែបង្កបញ្ហាគ្រោះថ្នាក់ផ្សេងៗញឹកញាប់ពេលខ្លះខូចខាតសម្ភារៈ ទោះបីជាអាជ្ញាធរមូលដ្ឋានបានផ្សព្វផ្សាយអំពីបញ្ហានេះក៏នៅតែបន្ដកេីតមាន ជាក់ស្តែងថៃ្ងនេះបណ្ដាលឲ្យមានការបាត់បង់អាយុជីវិតមនុស្ស២នាក់ សមត្ថកិច្ចបានស្រាវជ្រាវកំណត់ម្ចាស់សត្វចិញ្ចឹម ដេីម្បីទទួលខុសត្រូវចំពោះផ្លូវច្បាប់។

ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានសំណូមពរ ដល់ពលរដ្ឋដែលជាម្ចាស់សត្វចិញ្ចឹមនានាដែលកំពុងតែមានការចិញ្ចឹមសូមមេត្ដាយកចិត្ដទុកដាក់និងអនុវត្តតាមការណែនាំនិងច្បាប់ ៕

 

អត្ថបទដែលជាប់ទាក់ទង