ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បន្តចុះសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋជាអាជីវករលក់ដូរ និងត្រួតពិនិត្យសំណង់ខុសច្បាប់ស្ថិតក្នុងផ្សារសាំហាន់

84

ភ្នំពេញ៖ រដ្ឋបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថា នាល្ងាចថ្ងៃសៅរ៍ ទី១៦ ខែ មីនា ឆ្នាំ២០២៤ លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ បានបន្តចុះសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋជាអាជីវករលក់ដូរ និងត្រួតពិនិត្យសំណង់ខុសច្បាប់ស្ថិតក្នុងផ្សារសាំហាន់ សង្កាត់ទួលសង្កែទី១។

សូមបញ្ជាក់ថា អាជីវករមួយចំនួនធំ បានតាំងលក់ដូរ និងបានចតយាន្តជំនិះពាសពេញ លើផ្លូវ និងចិញ្ចើមផ្លូវ បណ្ដាលអោយបាត់បង់សណ្ដាប់ធ្នាប់របៀបរៀបរយ និងបង្កអោយកកស្ទះចរាចរណ៍ស្ទើរគ្រប់ពេលនោះ។

លោកអភិបាលខណ្ឌ បានត្រួតពិនិត្យ និងវាយតម្លៃចំពោះសោភ័ណ្ឌភាពផ្សារ បញ្ហាអនាម័យ ការទុកដាក់សម្ភារៈ និងសណ្ដាប់ធ្នាប់ក្នុងទីតាំងនេះ និងណែនាំបញ្ជាមន្ត្រីជំនាញពាក់ព័ន្ធចុះត្រួតពិនិត្យសំណង់ខុសច្បាប់ដែលកំពុងសាងសង់ក្នុងផ្សារសាំហាន់នេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង