ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាលាដំបូងខេត្តមណ្ឌលគិរី សម្រេចចោទប្រកាន់ អ្នកកាសែតចំនួន៨នាក់ ពីបទកំហែងយកប្រាក់ ករណីទារលុយពីអ្នកដឹកឈើ

24

ខេត្តមណ្ឌលគិរី៖ តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានសម្រេចចោទប្រកាន់ អ្នកសារព័ត៌មានចំនួន៨នាក់ក្នុងនោះស្រី២នាក់ពីបទកំហែងយកប្រាក់ជាង៤០ម៉ឺនរៀល។

នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យអយ្យការ អមសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ។

នៅ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ អ្នកនាំពាក្យនៃអយស្រែកម៉ែលាដំបូងខេត្តមណ្ឌលគិរី បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីចំណាត់ការរលើបុគ្គលចំនួន៨នាក់ពាក់ព័ន្ធករណីកំហែងយកប្រាក់។

អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានទទួលសំណុំរឿង ពីការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ករណីកំហែងយកប្រាក់ ប្រព្រឹត្តនៅភូមិពូចារ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានជនសង្ស័យចំនួន៨នាក់ ដើម្បីចាត់ការតាម នីតិវិធីច្បាប់។

ក្រោយពីពិនិត្យសំណុំរឿង ភស្តុតាង និងស្តាប់ចម្លើយជនសង្ស័យទាំង៨នាក់រួចមក តំណាងអយ្យការ បានសម្រេចធ្វើការចោទប្រកាន់លើជនសង្ស័យទាំង៨នាក់ពីបទ៖ អំពើកំហែងយក ប្រព្រឹត្តនៅភូមិពូចារ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទា ទោសតាមបញ្ញត្តិមាត្រា៣៦៣ និងមាត្រា៣៦៤ នៃក្រមព្រហ្មទណ្ឌ។

អ្នកសារព័ត៌មានទាំង៨នាក់ដែលរងការចោទប្រកាន់នេះ រួមមាន៖

ទី១-ឈ្មោះ ហ៊ីង សុធា ភេទ ប្រុស គេហទំព័រ អំណាចទាំងបួន www.FourPowers.com អាស័យដ្ឋាន ក្រុងតាខ្មៅ ខេត្ត កណ្តាល (មានប័ណ្ណសំគាល់ ខ្លួន អ្នកសារព័ត៌មាន ចេញដោយ ក្រសួងព័ត៌មាន ឆ្នាំ២០២៤) ។

២-ឈ្មោះ រុំ សាន ភេទ ប្រុសអាយុ ៤០ឆ្នាំ គេហទំព័រស៊ីស៊ីអិនខេ លី www.CCN Daily.com អាស័យដ្ឋាន នៅ ខេត្តស្វាយរៀង (មានប័ណ្ណ សំគាល់ខ្លួនអ្នកសារព័ត៌មាន ចេញដោយ ក្រសួងព័ត៌មាន ឆ្នាំ២០២៤) ។

៣- ឈ្មោះ អេង សាន ភេទ ប្រុស អាយុ៤១ឆ្នាំ គេហទំព័រ សេះស ញ៉ូ វ www.WhiteHorse-News.com អាស័យដ្ឋាន រាជធានីភ្នំពេញ (ប័ណ្ណសំគាល់ខ្លួន ផុតសុពលភាព)។

៤- ឈ្មោះ ស៊ុន ម៉ាញ ភេទ ប្រុស អាយុ៣៣ឆ្នាំ គេហទំព័រ សេះស www.WhiteHorse-News.com អាស័យដ្ឋាន រាជធានីភ្នំពេញ (ប័ណ្ណសំគាល់ខ្លួន ផុតសុពលភាព)។

៥- ឈ្មោះ សន សា រ៉ាត់ ភេទប្រុស អាយុ៤៣ឆ្នាំ ចាងហ្វាង គេហទំព័រ សេះស www.WhiteHorse- News.com អាស័យដ្ឋាន រាជធានីភ្នំពេញ (មានអាជ្ញាប័ណ្ណត្រឹមត្រូវ)។

៦-ឈ្មោះ ហុង ឡង់ ឌី ភេទស្រី អាយុ ៣៨ឆ្នាំ គេហទំព័រ សេះស www.WhiteHorse-News.com អាស័យដ្ឋាន រាជធានីភ្នំពេញ (ប័ណ្ណសំគាល់ខ្លួនផុត សុពលភាព) www.WhiteHorse-News.com។

៧- ឈ្មោះ នី ស្រី ណែត ភេទស្រី អាយុ៣៥ឆ្នាំ គេហទំព័រ សេះស អាស័យដ្ឋាន រាជធានីភ្នំពេញ (ប័ណ្ណសំគាល់ខ្លួនផុត សុពលភាព)។

៨- ឈ្មោះ ឆេង បូព្រឹក ភេទ ប្រុស អាយុ២៤ឆ្នាំ គេហទំព័រសេះស www.WhiteHorse-News.com អាសយដ្ឋាន រាជធានី ភ្នំពេញ (ប័ណ្ណសំគាល់ខ្លួនផុត សុពលភាព)។

អ្នកកាសែតទាំង៨នាក់ខាងលើ ត្រូវបាននគរបាលឃាត់ខ្លួន នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី កាលពីយប់ទី១៤ ខែមីនា ឆ្នាំ២០២៤ តាមបណ្ដឹងរបស់អ្នកដឹកជញ្ជូនឈេឺ។

អ្នកកាសែតចំនួន៨នាក់ អះអាងថាខ្លួនពុំបានទារប្រាក់ ឬកំហែងយកប្រាក់ ពីអ្នកដឹកឈើនោះឡើយ បែរជាត្រូវរងបណ្ដឹង និងរងការឃាត់ខ្លួនទៅវិញ។

ពោលគឺ អង្គហេតុនៃរឿងនេះ ផ្ដើមពីរឿងដឹកឈើ ឈានដល់សម្របសម្រួលគ្នា ក្រោមហេតុផល មនោសញ្ចេតនារាប់អានគ្នា រវាងក្រុមអ្នកកាសែត និងអ្នកដឹកឈើដោយពុំបានទាមទារ ឬកំណត់ចំនួនលុយច្បាស់លាស់នោះឡើយ៕

អត្ថបទដែលជាប់ទាក់ទង