ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ជិន ប៊ុនធឿន បើកវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមតិជំទាស់ និងសំណូមពរ និងមុខងារថ្មី នៃកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ

58

 

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌឫស្សីកែវ សហការជាមួយមន្ទីរផែនការរាជធានីភ្នំពេញ បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមតិជំទាស់និងសំណូមពរនិងមុខងារថ្មីនៃកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ក្រោមអធិបតីភាព លោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ ព្រមទាំងមានការចូលរួមពី លោក សាយ សឿន អនុប្រធានការិយាល័យអត្តសញ្ញាណកម្មគ្រួសារក្រីក្រ នៃមន្ទីរផែនការរាជធានីភ្នំពេញ (ជាគ្រូបង្គោល) លោក ជា សំបូរ អនុប្រធានការិយាល័យប្រជាជននិងអភិវឌ្ឍន៍ នៃមន្ទីរផែនការរាជធានីភ្នំពេញ (ជាគ្រូបង្គោល) លោក ឡេង ចាន់វិសិដ្ឋ ប្រធានការិយាល័យផែនការ និងហិរញ្ញវត្ថុខណ្ឌ លោក អ៊ុំ សំបូរ ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពខណ្ឌ លោក-លោកស្រីចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ និងមន្ត្រីកាន់ថេប្លេតទាំង០៧សង្កាត់ សរុប ៣៤ នាក់ ស្រី ១១ នាក់ នាព្រឹកថ្ងៃពុធ ទី ២០ ខែមីនា ឆ្នាំ២០២៤នេះ នៅសាលប្រជុំ (A)។

នាឱកាសនោះ លោក ជិន ប៊ុនធឿន បានមានប្រសាន៍ថា គោលបំណងនៃការបើកវគ្គបណ្តុះបណ្តាលនេះឡើង គឺដើម្បីធានាឲ្យបាននូវគណនេយ្យភាព តម្លាភាព និងពង្រឹងការអនុវត្តអត្តសញ្ញាកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

សូមបញ្ជាក់ផងដែរថា បទបង្ហាញដែលគ្រូឧទ្ទេសនាមលើកយកមកបង្ហាញរួមមាន៖
១.និតិវិធីនៃការកែសម្រួលព័ត៌មាន
២.នីតិវិធីនៃដកគ្រួសារចេញពីបញ្ជីគ្រួសារក្នុងភូមិ
៣.ភាពមិនប្រក្រតីនៃការប្រមូលទិន្នន័យកន្លង
៤.ណែនាំធ្វើបច្ចុប្បន្នភាពគ្រួសារដែលជិតផុតសុពលភាព៕

អត្ថបទដែលជាប់ទាក់ទង