ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ ក្នុងឃុំចំនួន៩ ក្នុងស្រុកព្រៃនប់ នឹងទទួលបាន សមិទ្ធផលផ្លូវបេតុង១៧ខ្សែ ជាគម្រោងមូលនិធិឃុំ ឆ្នាំ២០២៤

53

ព្រះសីហនុ ៖ កិច្ចប្រជុំបើកសំណើដេញថ្លៃ គម្រោងមូលនិធិឃុំ ចំនួន ៩ឃុំ ក្នុងស្រុកព្រៃនប់ សរុបចំនួន៩គម្រោង នៅសាលាស្រុកព្រៃនប់ ដោយមានការដឹក នាំសម្របសម្រួលពីលោក ឃាង ភារម្យ ទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុកព្រៃនប់ ក្រុមការងារបច្ចេកទេសខេត្ត គណៈកម្មការលទ្ធកម្មឃុំ ក្រុមហ៊ុនទទួលការសាងសង់ និងអ្នកសារព័ត៌មានជាច្រើនរូបទៀត។ កិច្ចប្រជុំបើកសំណើដេញថ្លៃបានដំណើរការដោយរលូន ស្របតាមនីតិវិធី និងប្រកបដោយតម្លាភាព កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤។

សម្រាប់ឃុំដែលបានដេញថ្លៃមាន ឃុំជើងគោ មាន ១គម្រោង៖ សាងសង់ផ្លូវ បេតុងអារម៉េចំនួន ៤ ឃុំសំរុង មាន ១គម្រោង៖ សាងសង់ផ្លូវបេតុងអារម៉េចំនួន ២ខ្សែ ឃុំអណ្តូងថ្ម មាន ១គម្រោង៖ សាងសង់ផ្លូវ បេតុងអារម៉េចំនួន ២ខ្សែ ឃុំទួលទទឹង មាន ១គម្រោង៖សាង សង់ផ្លូវបេតុងអារម៉េចំនួន ២ខ្សែ ឃុំសាមគ្គី មាន ១គម្រោង៖ សាងសង់ផ្លូវបេតុងអារម៉េចំនួន ១ខ្សែ ឃុំទឹកល្អក់ មាន ១គម្រោង៖ សាងសង់ផ្លូវបេតុងអារម៉េចំនួន ២ខ្សែ ឃុំទឹកថ្លា មាន ១គម្រោង៖ សាងសង់ផ្លូវបេតុងអារម៉េចំនួន ២ខ្សែ ឃុំបឹងតាព្រហ្ម មាន ១គម្រោង៖ សាងសង់ ផ្លូវបេតុងអារម៉េចំនួន ១ខ្សែ ឃុំអូរជ្រៅ មាន ១គម្រោង សាងសង់ផ្លូវ បេតុងអារម៉េចំនួន ១ខ្សែ ។

ក្រោយបញ្ចប់កម្មពិធីបើកសំណើរ លោក ឃាង ភារម្យ នាយកទីចាត់ការ ផែនការវិនិយោគខេត្ត បានលើកឡើងថា ដើម្បីដោះស្រាយការ លំបាកជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន គម្រោងមូល និធិអភិវឌ្ឍន៍ ឃុំសង្កាត់ឆ្នាំ២០២៤ បានដាក់ឲ្យដំណើរការដេញថ្លៃ ជាបន្តបន្ទាប់តាមបណ្តា ឃុំសង្កាត់នៅទូទាំងខេត្តព្រះសីហនុ ហើយក៏បានបញ្ចប់គម្រោង និងទទួលបានសមទ្ធផល ផ្លូវបេតុងជាច្រើនខ្សែរផងដែរនាពេលកន្លងមក។

លោក ឃាង ភារម្យ បានគូសបញ្ជាក់ថា ក្រោយពីទទួលបានការដេញថ្លៃ ដោយទទួលបាន ជោគជ័យ លោកផ្ដាំផ្ញើឲ្យក្រុមហ៊ុនទាំងអស់ ត្រូវស្ថាបនាផ្លូវទៅតាមស្តង់ដារ ប្លង់ដែល បានកំ ណត់ ដើម្បីឲ្យជាប់ល្អ និងប្រជាពលរដ្ឋ ប្រើប្រាស់បានយូរអង្វែង និងសូមឲ្យអាជ្ញាធរ មូលដ្ឋាន ឃុំសង្កាត់ត្រូវដោះស្រាយផលប៉ះពាល់នានា របស់ប្រជាពលរដ្ឋដោយសន្តិវិធី ដើម្បីឲ្យ ដំណើរ ការនៃការស្ថាបនាផ្លូវបានរលូនលឿន និងឆាប់បានដាក់ ឲ្យប្រជាពលរដ្ឋប្រើប្រាស់ បានទាន់ ពេលវេលាផដែរ។

ដើម្បីជាការឆ្លើយតប និងផ្តល់សេចក្តីទុកចិត្តក្នុងកម្មពិធីដាក់សំណើរ ម្ចាស់ក្រុមហ៊ុន ស៊ន ង៉ែត ដែលទទួលបានគម្រោង បានឡើងប្ដេជ្ញាចិត្ត និងអនុវត្តការសាងសង់ អោយបានត្រឹម ត្រូវ ទៅតាមប្លង់ដែលបានកំណត់ និងស្តង់ដារ។ ដោយឡែកក្រុមហ៊ុន ដែលមិនទទួល បានការ ដេញថ្លៃនេះ ក៏មានការលើកឡើងថា ការដេញថ្លៃ គឺប្រព្រឹត្តទៅប្រកបដោយតម្លាភាព និងអាច ទទួលយកបាន៕

   

អត្ថបទដែលជាប់ទាក់ទង