ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនបុរសម្នាក់ ជាមួយថ្នាំញៀនជាច្រើនកញ្ចប់ នៅសង្កាត់ច្រាំងចំរេះ១

48

ភ្នំពេញ ៖ នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង២១និង ០០នាទីគណ:បញ្ជាការឯកភាពសង្កាត់ច្រាំងចំរេះ១ លោក ឡេះ ម៉ាត់ចៅសង្កាត់ និងលោកវិរ:សេនីយ៍ត្រី ម៉ក់ សោភ័ណ្ឌ នាយប៉ុស្ថឹនាយរងប៉ុស្តិ៍ មន្រ្តីប៉ុស្តិ៍ និងប្រជាការពារសង្កាត់ បានធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចណុចផ្លូវជាតិលេខ៥ ក្រុម៤ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជាលទ្ធផលកំលាំងជំនាញខណ្ឌបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន០១នាក់ មានឈ្មោះ រ៉េះ ម៉ាត់សាត ភេទប្រុសអាយុ២៨ឆ្នាំ មានទីលំនៅក្រុម៤ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ ភ្នំពេញ មុខរបរ ពិតប្រាក។
សម្ភារ:ដកហូត ៖ ក្រាមពណ៍សថ្លាចំនួន០៧កញ្ចប់ សង្ស័យជាគ្រឿងញៀន។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាល បញ្ជូនទៅអធិការខណ្ឌឬស្សីកែវ ដើម្បីអនុវត្តតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង