ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អង្គការOxfam និង អ.ដ.ក.រៀបចំសិក្ខាសាលាពិគ្រោះយោបល់ លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ក្រមសីលធម៌ ដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

34

ភ្នំពេញ ៖ អង្គការអុកស្វាម បានសហការជាមួយ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) នាពេលថ្មីៗនេះ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពី ក្រមសីលធម៌ និងក្រមប្រតិបត្តិសម្រាប់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ជាមួយតំណាងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ សរុបប្រមាណជា ៥០ រូប។ នេះប់តាមការឱ្យដឹងរបស់អង្គការ Oxfamថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤។

សិក្ខាសាលានេះត្រូវបានរៀបចំទ្បើងក្នុងគោលបំណងសំខាន់ចំនួន ២ គឺទី១ ទទួលមតិយោបល់ពីតំណាងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដែលបាននិង កំពុងធ្វើការងារពាក់ព័ន្ធនឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីក្រមសីលធម៌ និងក្រមប្រតិបតិ្តរបស់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ  សំដៅធ្វើឱ្យវិធានដ៏មានសារៈសំខាន់នេះកាន់តែមានភាពគ្រប់ជ្រុងជ្រោយ និងអាចយកទៅអនុវត្តបានប្រកបដោយប្រសិទ្ធភាព និង ទី២ បង្កើតឱកាសក្នុងការជួបសន្ទនាបើកទូលាយជាមួយតំណាងអង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដើម្បីស្វែងយល់កាន់តែច្បាស់ និងអាចចូលរួមចំណែកកាន់តែសកម្មជាមួយ អ.ដ.ក.ក្នុងបេសកកម្មចុះជួយដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅមូលដ្ឋាន។

នៅក្នុងឱកាសនេះ លោកបណ្ឌិត ជិន ម៉ាលីន អនុប្រធានប្រចាំការនៃ អ.ដ.ក. បានចាត់ទុកថា អង្គការសង្គមស៊ីវិល និង ដៃគូអភិវឌ្ឍន៍ គឺជាដៃគូដ៏ល្អមួយរបស់  អ.ដ.ក. ក្នុងការជួយពង្រឹង និង លើកកម្ពស់ប្រសិទ្ធភាពនៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា ៕ ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង