ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ការចុះអនុស្សរណៈ យោគយល់គ្នា រវាងក្រុមហ៊ុនជីបម៉ុង និងក្រុមហ៊ុន ថៃសាមសុងអេឡិកត្រូនិក បានបង្ហាញពីជោជោគជ័យ នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសហគ្រិនភាព

33

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាលព្រះមហាក្សត្រនៃព្រះរាជាណាចក្រ កម្ពុជា បានធ្វើជាអធិបតីក្នុង​ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា អំពីកិច្ចព្រមព្រៀង ពាណិជ្ជកម្ម រវាងក្រុមហ៊ុនជីបម៉ុង និងក្រុមហ៊ុន ថៃសាមសុងអេឡិកត្រូនិក នៅសណ្ឋាគារ ហៃយ៉ាត់រីជិនស៊ី ដ៏ប្រណិត និងស្រស់ស្អាត ស្ថិតនៅចំកណ្តាលបេះដូងរាជធានី​ភ្នំពេញ នៅរាត្រីថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នា២០២៤។
ក្នុងពិធីនោះផងដែរ អ្នកឧកញ៉ា លាង ឃុន បានលើកឡើងថា ពិធីចុះអនុស្សារណ:នៃយការ យោគយល់គ្នារវាងក្រុមហ៊ុន ជីប ម៉ុង និងក្រុមហ៊ុនថៃសាមស៊ុងអេឡិចត្រូនិក នាពេលនេះគឺ ជាការពង្រីកនូវចំណងទាក់ទំងពាណិជ្ជកម្ម ដែលកន្លងមកក្រុមហ៊ុន ជីប ម៉ុង មានដៃគូរ ពាណិជ្ជកម្មចំនួន ១៥ ដោយរាប់ទាំងក្រុមហ៊ុនថៃសាមសុង។
តាមរយ: កិច្ចព្រមព្រៀង ពាណិជ្ជកម្មនេះ គឺក្រុមហ៊ុន ជីប ម៉ុង ទទួលបានសិទ្ធផ្តាច់មុខក្នុងការនាំចូល ផ្គត់ផ្គង់ និង ចែកចាយផិតផល ដូចជា ទូរស័ព្ទដៃ ថេបប្លែត នាឡិការដៃវៃឆ្លាត ចូលក្នុងទីផ្សាកម្ពុជា។
ចំណែកឯ លោក ម៉ាក គីម អនុប្រធានសាជីវកម្ម និងជានាយកផ្នែកទូរស័ព្ទនៃ ក្រុមហ៊ុនថៃសាមសុងអេឡិកត្រូនិក ក៏បានលើកឡើងថា ក្រុមហ៊ុននឹងនាំមកនូវផលិតផលដ៏ទំនើប ប្រកបដោយនាវានិវត្តន៍ថ្មីជូនដល់ប្រជាពលរដ្ឋកម្ពុជា ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាន មានប្រ សាសន៍ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ច និងបានលើកទឹកចិត្ត និងជួយ​សម្រប​សម្រួលគ្រប់​បែប យ៉ាងដល់អ្នកវិនិយោគិន ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ ក្នុងនីតិកាលទី ៧ ក្រោមដំបូលនៃម្លប់សុខសន្តិភាព ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានសង្ឃឹមថា តាមរយ: អនុស្សារណ:រវាងក្រុមហ៊ុនទាំងពីរ ក្នុងថ្ងៃនេះ មិនត្រឹមតែជាសក្ខីភាពបញ្ជាក់ឱ្យឃើញពីការចូលរួមគាំទ្រ ចំពោះសកម្មភាព អាជីវកម្មក្នុងស្រុកប៉ុណ្ណោះទេ។ ប៉ុន្តែ វាបានឆ្លុះបញ្ចាំងឱ្យឃើញ នូវភាពជោគជ័យថ្មីមួយទៀត នៃការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងសហគ្រិនភាព និង ការ ខិតខំទាក់ទាញ ការវិនិយោគទាំងក្នុង និងក្រៅប្រទេស ពិសេស គឺការខិតខំបង្កើននូវទំនុកចិត្ត និងជំនឿជឿជាក់ជូនដល់ពាណិជ្ជករ វិនិយោគិន និងធុរជន ក្នុងការសម្រេចចិត្ត បណ្តាក់ទុន និងធ្វើអាជីវកម្មនៅកម្ពុជា សំដៅរួមចំណែកជំរុញឱ្យមានកំណើន សេដ្ឋកិច្ច បង្កើតឱកាស ការងារនិងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ៕. ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង