ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានចុះសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋជាអាជីវករលក់ដូរ ប្រចាំយឿត្រីគីឡូម៉ែត្រលេខ៩

79

 

ភ្នំពេញ ÷នាព្រឹកថ្ងៃចន្ទទី២៥ ខែ មីនា ឆ្នាំ២០២៤ លោក ជិន ប៊ុនធឿន អភិបាល​ នៃគណៈអភិបាលខណ្ឌឫស្សីកែវ បានចុះសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋជាអាជីវករលក់ដូរ ប្រចាំយឿត្រីគីឡូម៉ែត្រលេខ៩ ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី១ តាមបណ្តោយផ្លូវជាតិលេខ៥ ។

នាឱកាសនោះ លោកអភិបាលខណ្ឌ បានណែនាំឲ្យអាជ្ញាធរមូលដ្ឋានសង្កាត់ មន្ដ្រីប៉ុស្តិ៍ប្រចាំការ ត្រូវចុះជាប់ប្រចាំ​ និងដាស់តឿនអាជីវករដាក់តាំងលក់ដូរ ការចតយាន្តជំនិះ បញ្ហាអនាម័យ ការវេចខ្ចប់សម្រាម ការទុកដាក់សម្ភារៈផ្សេងៗ ត្រូវរៀបចំសណ្ដាប់ធ្នាប់របៀបរៀបរយ ដើម្បីបង្កើនសោភ័ណភាពទីក្រុងយើងមានអនាម័យល្អ បរិស្ថានល្អ ក្នុងមូលដ្ឋានខណ្ឌអោយកាន់តែស្រស់បំព្រង សំដៅចូលរួមចំណែកចលនាប្រឡងប្រណាំង «ទីក្រុង ស្អាត រមណីយដ្ឋាន ស្អាត សេវា ល្អ បដិសណ្ឋារកិច្ច ល្អ » ៕

អត្ថបទដែលជាប់ទាក់ទង