ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មុខសញ្ញាចាស់ដែលឆក់យ៉ាងសកម្ម ក្នុងរាជធានីភ្នំពេញ ត្រូវកម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបបានហើយ

60

 

ភ្នំពេញ ៖ ប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែន ប្រធាននាយកដ្ឋា នកណ្តាលនគរបាលយុត្តិធម៌ និងមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន បានដឹកនាំកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ ដោយមានការចូលរួមសហការពីលោក វរសេនីយ៍ទោ ប៊ុត ស៊ីម៉េង ជានាយការិយាល័យ បានធ្វើការស្រាវជ្រាវ និងបើកការស៊ើបអង្កេត កំណត់មុខ សញ្ញាតាមរយៈកាម៉េរ៉ាសុវត្ថិភាព នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៧៖៥០នាទី ត្រង់ចំណុចផ្ទះលេខ១៧ដេអា ផ្លូវលេខ២២៨ ភូមិ៣ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក បានធ្វើឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ មានឈ្មោះ ៖
១.ឈ្មោះ ទឹម ពុធសំណាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ។

ជនសង្ស័យនេះបានធ្វើសកម្មភាព៖
*លើកទី១.នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង១៤៖២០នាទី បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីនារីរងគ្រោះកំពុងឈរម្នាក់ឯងបានសំរេចនៅចំណុច ចំណតឡានផ្សារទួលទំពួង ផ្លូវលេខ១៦៣ ក្នុងសង្កាត់ទួលទំពួងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

*លើកទី២. នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ វរលាម៉ោង០៦៖២៥នាទី បានធ្វើសកម្មភាពឆក់កាបូបយួរដៃពីនារីរងគ្រោះកំពុងដើរឆ្លងផ្លូវបានសំរេច នៅចំណុចមុខការ៉ាស់ផ្ញើរឡាន ផ្លូវលេខ១៦១ ភូមិ៩ ក្នុងសង្កាត់អូរឫស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

សំភារះដកហូតរួមមាន ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1KE-9951(របស់ជនសង្ស័យ)។

បច្ចុប្បន្នជនសង្ស័យនឹងវត្ថុតាងខាងលើ ការិយាល័យកំពុង កសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៕

អត្ថបទដែលជាប់ទាក់ទង