ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីសម្រាប់ក្រសួង ស្ថាប័ន ដោយធានាឱ្យបានទំនុកចិត្តពីសាធារណជន ពោលគឺ “ជាប់ដោយមោទនៈ ធ្លាក់ដោយ អស់ចិត្ត”

37

 

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តថា នីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីសម្រាប់ក្រសួង ស្ថាប័ន ដោយធានាឱ្យបានទំនុកចិត្តពីសាធារណជន ពោលគឺ “ជាប់ដោយមោទនៈ ធ្លាក់ដោយ អស់ចិត្ត”។ អ្វីដែលរាជរដ្ឋាភិបាលចង់បាន គឺរដ្ឋបាលសាធារណៈរឹងមាំ បត់បែន និងមានប្រសិទ្ធភាព។ ដើម្បីបានរដ្ឋបាលសាធារណៈរឹងមាំ និងមានប្រសិទ្ធភាប គឺត្រូវចាប់ផ្តើមធ្វើ ហើយធ្វើទាំងអស់គ្នាទាំងថ្នាក់ជាតិ និងក្រោមជាតិ។ សម្តេចធិបតីបន្តថា ដើម្បីសម្រេចបានផែនការលើកម្ពស់ការងាររដ្ឋបាលសាធារណៈ គឺត្រូវមានចិត្ត មានបេះដូងតែមួយ ហើយត្រូវក្លាហានហ៊ានធ្វើ ហ៊ានសម្រេចចិត្ត។

ក្នុងឱកាសអញ្ជើញ​ជា​អធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ​សម្រាប់​ឆ្នាំ​២០២៤ របស់ក្រសួងមុខងារសាធារណៈ រសៀលថ្ងៃព្រហស្បតិ៍ ​ទី​៤ ខែមេសា ឆ្នាំ២០២៤នេះនៅមជ្ឈមណ្ឌល The Premier Center Sen Sok សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ក្រសួងមុខងារសាធារណៈ ដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់ការបំពេញមុខងាររបស់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាការគាំទ្រដល់ការដ្ឋាន កែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល រួមមានការកែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល ដូចជាវិស័យ អប់រំ វិស័យសុខាភិបាល ជាដើម។ សម្តេចធិបតី បានមានប្រសាសន៍ទៀតថា ត្រូវបន្តយកចិត្តទុកដាក់ព្រមទាំងចូលរួមគាំទ្រ និងអនុវត្តឱ្យបានម៉ត់ចត់ក្នុងការកែលម្អការ ជ្រើសរើសមន្ត្រីចូលបម្រើការងារ ក្នុងរដ្ឋបាលសាធារណៈប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព តាមរយៈការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការដែល រាជរដ្ឋាភិបាល បានផ្ដល់គោលការណ៍អនុញ្ញាត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា អភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដែលបានដាក់ចេញដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅតែមានតម្លៃដ៏វិសេសក្នុងការដាស់តឿនថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់កម្រិត ឱ្យពិនិត្យនិងកែលម្អខ្លួនជា ប្រចាំឱ្យស័ក្តិសមជាមន្ត្រីបម្រើប្រជាជន។ កង្វះមន្ត្រីជារឿងមួយ ប៉ុន្តែការរើសមន្ត្រីបំពេញការងារឱ្យត្រូវ ហើយរក្សាឱ្យនៅជារឿងសំខាន់។
សម្តេចលើកទឹកចិត្តប្រើប្រាស់មន្ត្រីដែលមានស្រាប់ឱ្យអស់លទ្ធភាព ប្រសើរជាងការរើសថ្មី។

នៅក្នុងឱកាសនេះផងដែរ សម្តេចធិបតីបានការណែនាំដល់ក្រសួងមុខងារសាធារណៈ ក៏ដូចជាគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដូចតទៅ៖
១-បន្តយកចិត្តទុកដាក់ព្រមទាំងចូលរួមគាំទ្រ និងអនុវត្តឱ្យបានម៉ត់ចត់ក្នុងការកែលម្អការជ្រើសរើសមន្ត្រីចូលបម្រើការងារ ក្នុងរដ្ឋបាលសាធារណៈប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព តាមរយៈការរៀបចំការប្រឡងប្រជែង ជ្រើសរើសមន្ត្រីរាជការដែលរាជរដ្ឋាភិបាលបានផ្ដល់គោលការណ៍អនុញ្ញាត ផ្អែកលើនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីសម្រាប់ក្រសួងស្ថាប័ន ដោយធានាឱ្យបានទំនុកចិត្តពីសាធារណជន ពោលគឺ “ជាប់ដោយមោទនៈ ធ្លាក់ដោយ អស់ចិត្ត” ព្រមទាំងជំរុញការរៀបចំ និងការដាក់ឱ្យអនុវត្តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការជ្រើសរើស និងគ្រប់គ្រងមន្ត្រីបច្ចេកទេសមន្ត្រីជំនាញ ដែលធានាឱ្យបានការបំពេញឱ្យត្រូវ។

២-គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តការពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធ មុខងារ តួនាទី និងភារកិច្ចរបស់ខ្លួន ពិសេសត្រូវយកចិត្តទុកដាក់ក្នុងការពិនិត្យ និងធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធអង្គភាព និងមុខងារមន្ត្រី គោលការណ៍ បែបបទ និងនីតិវិធី ព្រមទាំងលិខិតបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈទៅតាមករណីចាំបាច់ ដើម្បីពង្រឹងការគ្រប់គ្រង និងការលើកកម្ពស់គុណភាពនៃការផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ឈរលើគោលការណ៍តម្លាភាព គណនេយ្យភាព និងសុចរិតភាព។ ក្នុងន័យនេះ “ការរៀបចំផ្ទះខ្លួនយើងឱ្យបានស្អាត និងមានរបៀបរៀបរយ គឺជាលក្ខខណ្ឌដ៏ចាំបាច់ក្នុងការធានាបាន នូវប្រសិទ្ធភាពនិងស័ក្ដិសិទ្ធភាពសម្រាប់ការអនុវត្តមុខងារ និងភារកិច្ចរបស់ខ្លួន។

-ក្រសួងមុខងារសាធារណៈក្នុងមុខងារជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈត្រូវជំរុញការរៀបចំផែនការសកម្មភាពអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ឱ្យបានរួចរាល់ក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ដើម្បីដាក់អនុវត្តឱ្យ បានពេញលេញនូវវិធានការគន្លឹះទាំង៣ រួមមាន៖ (i)ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រី ចូលបម្រើការងារប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាប័ន្ន និងប្រសិទ្ធភាព (ii)ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មសា្ថប័នដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយ វិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាព និង(iii)ការដាក់ឱ្យ អនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្មប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។

៤-គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ដែលដឹកនាំ និងសម្របសម្រួលដោយ ក្រសួងមុខងារសាធារណៈ ត្រូវជំរុញការរៀបចំ និងដាក់ឱ្យអនុវត្តកម្មវិធីជាតិកែទម្រង់ រដ្ឋបាលសាធារណៈ សម្រាប់រយៈពេលមធ្យមនិងវែង ដោយត្រូវកំណត់ឱ្យបាននូវយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាក់លាក់ និងច្បាស់លាស់ដើម្បីសម្រេចគោលដៅជាដំណាក់កាលៗឆ្ពោះទៅការកសាងបាននូវរដ្ឋបាលសាធារណៈទំនើបប្រកបដោយសមត្ថ ភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។ ទន្ទឹមនេះ ការសម្របសម្រួលនិងការផ្សារភ្ជាប់ ការដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈជាមួយការដ្ឋានកែទម្រង់ទាំងឡាយរបស់រាជរដ្ឋាភិបាលគឺជាការចាំបាច់និងត្រូវពង្រឹងឱ្យកាន់តែប្រសើរថែមទៀត រួមមាន ជាមួយការដ្ឋាន កែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ការដ្ឋានកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការដ្ឋានកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ និងការកែទម្រង់តាមវិស័យ ដោយធានានូវ ភាពប្រទាក់ក្រឡា សុខដុមនីយកម្ម និងគាំទ្រគ្នាទៅវិញទៅមក ទាំងនៅកម្រិតបច្ចេក- ទេស និងនយោបាយក្នុងគោលបំណង និងទិសដៅរួមគ្នាលើការរៀបចំនិងដាក់ចេញ គោលនយោបាយ យុទ្ធសាស្ត្រ កម្មវិធី ផែនការសកម្មភាព និងក្របខណ្ឌគតិយុត្តគ្រប់ ជ្រុងជ្រោយប្រកបដោយប្រសិទ្ធភាពក្នុងការកែទម្រង់។

៥-គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវប្រកាន់ឱ្យខ្ជាប់ខ្ជួននូវ “អភិក្រម ជវភាពនៃប្រព័ន្ធតួអង្គតែមួយ” ក្នុងការដឹកនាំ ការសម្របសម្រួល ការរៀបចំ និងការអនុវត្ត គោលនយោបាយ យុទ្ធសាស្ត្រ និងផែនការសកម្មភាព ដោយត្រូវគិតគូរដល់ការសម្រេច ចក្ខុវិស័យ និងគោលបំណងរួមរបស់រាជរដ្ឋាភិបាលនិងប្រជាជាតិទាំងមូល ដែលលទ្ធផល ចុងក្រោយនោះ គឺគ្រប់សកម្មភាព និងសេវារបស់គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ ក្រោមជាតិ ត្រូវបានអនុវត្តជាក់ស្ដែងដើម្បីបម្រើផលប្រយោជន៍ប្រជាជនជាធំ និងត្រូវបម្រើប្រជាជនឱ្យកាន់តែប្រសើរ។

៦-គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវពង្រឹងប្រព័ន្ធតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផ្ទៃក្នុងរបស់ខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបានថា រាល់គោល នយោបាយ កម្មវិធី ផែនការសកម្មភាព និងក្របខណ្ឌគតិយុត្តពាក់ព័ន្ធ ព្រមទាំងមុខងារ និងភារកិច្ចរបស់ក្រសួង ស្ថាប័ន អង្គភាព និងមន្ត្រីដែលបានកំណត់ ត្រូវបានអនុវត្ត ដោយពិតប្រាកដ និងត្រឹមត្រូវ ព្រមទាំងចំណុចអវិជ្ជមាន និងបញ្ហាប្រឈមទាំងឡាយ ត្រូវបានកំណត់ និងវាយតម្លៃច្បាស់លាស់ដើម្បីធ្វើការដោះស្រាយ និងកែលម្អជាបន្ត បន្ទាប់ ដោយមិនត្រូវទុកបញ្ហាប្រឈម គ្មានដំណោះស្រាយនោះទេ។ ជារួម ដំណើរការ នៃរដ្ឋបាលសាធារណៈត្រូវមានការត្រួតពិនិត្យ វាយតម្លៃ និងកែលម្អជាប្រចាំ។

៧-គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវជំរុញការអភិវឌ្ឍសមត្ថភាពមន្តី និងស្ថាប័នជាប្រចាំ តាមរយៈការចែករំលែក និងការបើកចំហរទស្សនៈទទួលយកនូវ ចំណេះដឹងថ្មីៗ ឧត្តមានុវត្តន៍ និងនវានុវត្តន៍ក្នុងរដ្ឋបាលសាធារណៈទាំងសម្រាប់កម្រិត ដឹកនាំ គ្រប់គ្រង និងប្រតិបត្តិបច្ចេកទេស ការពង្រឹងភាពជាអ្នកដឹកនាំអង្គភាពឱ្យកាន់តែ មានប្រសិទ្ធភាព ការកសាងនិងពង្រឹងប្រព័ន្ធដឹកនាំគ្រប់គ្រង និងប្រតិបត្តិការការងារនៅ តាមអង្គភាពនីមួយៗ ការកសាងវប្បធម៌ផ្តល់សេវាល្អរបស់អង្គភាព ការលើកកម្ពស់ក្រម សីលធម៌វិជ្ជាជីវៈ និងការកែប្រែឥរិយាបថរបស់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការក្នុងការផ្ដល់ សេវាសាធារណៈ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ មានឆន្ទៈម្ចាស់ការ ភក្តីភាព មនសិការវិជ្ជាជីវៈ និងវប្បធម៌សេវាសាធារណៈ។ ទន្ទឹមនេះ អភិក្រម ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ដែលបានដាក់ចេញដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែមានតម្ល ដ៏វិសេសក្នុងការដាស់តឿនថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់កម្រិត ឱ្យពិនិត្យនិងកែលម្អខ្លួនជា ប្រចាំឱ្យស័ក្ដិសមជាមន្ត្រីបម្រើប្រជាជន និងដើម្បីប្រជាជនទទួលបាននូវកិត្តិយស ការ ស្រឡាញ់រាប់អាន និងជំនឿទុកចិត្តពីប្រជាជន។ ក្នុងន័យនេះ ក្រសួងមុខងារសាធារណៈ ត្រូវគិតគូរបន្ថែមទៀតលើការរៀបចំផែនការយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍសមត្ថភាពមន្ត្រី និងស្ថាប័នក្នុងក្របខណ្ឌនៃការកែទម្រង់រដ្ឋបាលសាធារណៈដើម្បីប្រើប្រាស់ជាផែនទី ចង្អុលផ្លូវជាក់លាក់របស់រាជរដ្ឋាភិបាលសម្រាប់តម្រង់ទិសដល់គ្រប់ក្រសួង ស្ថាប័ននិង រដ្ឋបាលថ្នាក់ក្រោមជាតិ។ ការអភិវឌ្ឍសមត្ថភាពនេះ គឺដើម្បីអភិវឌ្ឍខ្លួនយើងឱ្យដើរទាន់ បរិបទសង្គម សេដ្ឋកិច្ច ស្ថានភាពនិងការវិវត្តក្នុងតំបន់ និងពិភពលោកធានាបាននូវនិរន្តរភាពនៃការផ្តល់សេវាសាធារណៈប្រកបដោយគុណភាព និងឆ្លើយតបនឹងសេចក្តី ត្រូវការរបស់ប្រជាជនដែលមានការកើនឡើងជាប្រចាំ ក៏ដូចជាប្រែក្លាយរដ្ឋបាលសាធារណៈ របស់យើងឱ្យកាន់តែមានសមត្ថភាព និងលទ្ធភាពអាចឆ្លើយតបនឹងគ្រប់ស្ថានភាព ចំពោះមុខ និងនាអនាគត។

៨-គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវចូលរួម និងគាំទ្រដល់ដំណើរការន ការកសាងរដ្ឋបាលសាធារណៈឈរលើទស្សនាទាននៃការគ្រប់គ្រងផ្អែកលើសមិទ្ធកម្ម
ដែលត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តជាបណ្តើរៗដោយការដ្ឋានកែទម្រង់ទាំងឡាយ របស់រាជរដ្ឋាភិបាល ពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ។ ដំណើរការកែទម្រង់នេះ ទាមទារឱ្យមានការគិតគូរក្នុងការរៀបចំ និងអនុវត្តជាបណ្ដើរៗនូវក្របខណ្ឌនៃការ គ្រប់គ្រងនិងចាត់ចែងថវិកា ធនធានមនុស្ស រចនាសម្ព័ន្ធនិងអភិក្រមការងារ ក្របខណ្ឌ សិទ្ធិអំណាច គណនេយ្យភាព និងការទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាល ថ្នាក់ក្រោមជាតិ សំដៅធានាបាននូវការសម្រេចលទ្ធផលដែលអាចគិតទុកជាមុននិងវាយ តម្លៃបានប្រកបដោយប្រសិទ្ធភាព គុណភាព និងមានការទទួលខុសត្រូវច្បាស់លាស់ក្នុង ក្របខណ្ឌនៃការអនុវត្តមុខងារនិងភារកិច្ចក្នុងរដ្ឋបាលសាធារណៈ ក្នុងន័យនេះដែរ រាល់សកម្មភាពរបស់រដ្ឋបាលសាធារណៈត្រូវរៀបចំ និងដាក់ឱ្យអនុវត្តប្រកបដោយភាព វិជ្ជាជីវៈមានមូលដ្ឋានព័ត៌មាន និងទិន្នន័យជាក់លាក់ គ្រប់ជ្រុងជ្រោយ និងមានលក្ខណៈ វិទ្យាសាស្ត្រត្រឹមត្រូវ សម្រាប់ប្រើប្រាស់ក្នុងការធ្វើសេចក្តីសម្រេចនិងដាក់ឱ្យអនុវត្តទទួល បាននិងផ្តល់លទ្ធផលល្អសម្រាប់ប្រជាជន។

៩-ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ ព្រមទាំងជំរុញនិងលើកកម្ពស់ការទទួលយក ការសម្របខ្លួន និង ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងរដ្ឋបាលសាធារណៈ ដើម្បីធានាបាននូវគុណភាព នៃសេវាសាធារណៈ ដែលប្រកបដោយលក្ខណៈសម្បត្តិ ភាពងាយស្រួលក្នុងការទទួលសវា សេវាឆ្លើយតបនឹងសេចក្តីត្រូវការសេវាឆាប់រហ័ស និងចំណាយសមស្រប និងមាន ប្រសិទ្ធភាព។ ក្នុងន័យនេះ ក្រសួងមុខងារសាធារណៈ ក៏ត្រូវបន្តជំរុញការអភិវឌ្ឍប្រព័ន្ធ គ្រប់គ្រងព័ត៌មានមន្ត្រីតាមឌីជីថលឱ្យកាន់តែមានលក្ខណៈពេញលេញ និងសមស្រប ដើម្បី ធានាបាននូវការគ្រប់គ្រង និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្ត្រីជាក់ស្តែង នៅតាមអង្គភាពរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់បម្រើដល់ គោលដៅនៃការគ្រប់គ្រងជ្រើសរើសពង្រាយ និងអភិវឌ្ឍសមត្ថភាពមន្ត្រី។ ក្រសួងមុខងារសាធារណៈក្នុងនាមជាស្ថាប័នរបស់រាជរដ្ឋាភិបាលទទួលបន្ទុកលើការងារគ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ ព្រមទាំងការងារដឹកនាំ និងសម្របសម្រួលការកែទម្រង់រដ្ឋបាល សាធារណៈត្រូវគិតគូរដល់ការរៀបចំ និងដាក់ឱ្យអនុវត្តយុទ្ធសាស្ត្រ កម្មវិធី និងផែនការសកម្មភាពពាក់ព័ន្ធ ជំរុញការចូលរួម ការគាំទ្រ និងការអនុវត្តរាល់វិធានការណែនាំខាងលើដែលជាការតម្រង់ទិសរបស់ រាជរដ្ឋាភិបាល ដើម្បីធានាឱ្យមានភាពប្រាកដចំពោះការប្រតិបត្តិ និងលទ្ធផលជាក់ស្តែងជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង