ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ជិន ប៊ុនធឿន បានដឹកនាំកិច្ចប្រជុំកម្លាំងគណៈបញ្ជាការឯកខណ្ឌ ស្ដីពីការពង្រឹងកិច្ចការងារសន្តិសុខ សណ្ដាប់ធ្នាប់

67
រដ្ឋបាលខណ្ឌប្ញស្សីកែវ ÷នាព្រឹកថ្ងៃអង្គារ ១ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ លោក ជិន ប៊ុនធឿន អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកិច្ចប្រជុំកម្លាំងគណៈបញ្ជាការឯកខណ្ឌ ស្ដីពីការពង្រឹងកិច្ចការងារសន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយ នឹងត្រៀមឱ្យបានល្អបំផុតនូវសុវត្ថិភាពក្នុងមូលដ្ឋាន ដើម្បីបង្ករលក្ខណៈសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ នាឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានមកដល់នាពេលដ៏ខ្លីខាងមុខ។
នាឱកាសនោះ លោកអភិបាល បានដាក់បទបញ្ជាអោយកងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ-សង្កាត់ទាំងអស់ត្រូវចាត់កម្លាំងរបស់ខ្លួនចុះល្បាតតាមមូលដ្ឋាន ២៤ម៉ោង/២៤ម៉ោងនៅទីវត្តអារាម,ទីកន្លែងកំសាន្តផ្សេងក្នុងមូលដ្ឋាន ជាពិសេសសូមសហការគ្នាអោយបានស្អិតរមួតក្នុងការអន្ដរាគមន៍បង្ក្រាបអោយបានទាន់ពេលនូវបទល្មើសផ្សេងៗដែលកើតមានឡើង៕
 
អត្ថបទដែលជាប់ទាក់ទង