ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្ដិសង្គបណិ្ឌត ម៉ែន សំអន ដឹកនាំគណ:ប្រតិភូ ទៅបំពេញទស្សន:កិច្ច ចូលរួមក្នុងកិច្ចប្រជុំរណសិរ្ស បីប្រទេសនៅ ប្រទេសឡាវ

38

ភ្នំពេញ៖សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន ក្រុមប្រឹក្សាជាតិរណសិរ្សជាតិ សាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បាន ដឹកនាំគណ:ប្រតិភូកម្ពុជា ទៅ បំពេញ ទស្សន:កិច្ចជាផ្លូវការ និងចូលរួមក្នុងកិច្ចប្រជុំរណសិរ្ស បីប្រទេស កម្ពុជា-ឡាវ-វៀតណាម នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។

តាមការបញ្ជាក់ឱ្យពី សម្ដេចកិត្ដិសង្គហបណ្ឌិត ម៉ែន សំអនថា ដំណើរបំពេញទស្សន:កិច្ចនេះ តបតាមការអញ្ជើញរបស់ ឯកឧត្តមបណ្ឌិត ស៊ិនឡាវង្ស ឃុតផៃធូន (SINLAVO NG KHOUTPHAYTHOUNE) ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សអភិវឌ្ឍន៍ជាតិឡាវ ចាប់ពីថ្ងៃទី០៩-១១ ខែមេសា ឆ្នាំ២០២៤។ ជាមួយគ្នានេះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នឹងជួបពិភាក្សាការងារជាមួយ៖ ១.ឯកឧត្តម ថោងលូន ស៊ីសូលីត (THONGLOUN SISOULITH) អគ្គលេខាធិការបក្ស និងជាប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ ២.ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (SONEXAY SIPHANDO NE) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និង ៣.ឯកឧត្តមបណ្ឌិត ស៊ិនឡាវង្ស ឃុតផៃធូន (SINLAVONG KHOUTPHAYT HOUNE) ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្ស អភិវឌ្ឍន៍ជាតិឡាវ៕. ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង