ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជធានីភ្នំពេញឆ្នាំ២០២៤នេះ ពិតជាប្លែកល្អមើលឃើញហើយចង់មកលេងនិងទស្សនាមែនសង្រ្កាន្ត​វត្ត​ភ្នំ​ រៀបចំ​រយៈពេល​៤ថ្ងៃ​

109

ភ្នំពេញ៖រាជធានីភ្នំពេញឆ្នាំ២០២៤នេះពិតជាប្លែកល្អមើលឃើញហើយចង់មកលេងនិងទស្សនាមែនសង្រ្កាន្ត​វត្ត​ភ្នំ​ រៀបចំ​រយៈពេល​៤ថ្ងៃ​ ចាប់​ពី​ថ្ងៃទី១៣-១៦ខែមេសា​ នា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្តភ្នំ​។ ការរៀបចំស្អាត ទាក់ចិត្តអ្នកដំណើរមកថតរូបពេលរាត្រី នៅរមណីយដ្ឋានវត្តភ្នំ។ក្នុង​ព្រឹត្តិការណ៍​នេះ​ មាន​កម្មវិធី​កម្សាន្ដ​សប្បាយ​ជាច្រើន​ ជាពិសេស​ការ​លេង​ល្បែង​ប្រជាប្រិយ​ខ្មែរ​ផងដែរ។
គិតត្រឹមថ្ងៃទី១០ខែមេសា ឆ្នាំ២០២៤ នេះ រដ្ឋបាលរាជធានីភ្នំពេញធ្វើការរៀបចំតុបតែងលម្អសោភ័ណភាពនៅ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំនិងទីតាំងសាធារណៈមួយចំនួនជិតរួចរាល់ហើយ ដើម្បីត្រៀមរៀបចំសង្ក្រាន្តវត្តភ្នំ អបអរ សាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំរោង  ឆស័ក ពុទ្ធសករាជ ២៥៦៨។       មន្ត្រីជំនាញរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ៖អនុវត្តតាមការណែនាំរបស់ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញផ្នែកជំនាញរដ្ឋបាលរាជធានីបានរៀបចំតុបតែងលម្អនៅជុំវិញបរិវេណរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលជាទីតាំងរៀបចំសង្ក្រាន្តវត្តភ្នំ សម្រាប់អបអរ សាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក៏ដូចជាផ្តល់ភាពសប្បាយ រីករាយជូនបងប្អូនប្រជាពលរដ្ឋសម្រេចបាន៧០ភាគរយហើយ  ខណៈនៅសេសសល់ប្រមាណ ជា៣០ភាគរយទៀត នឹងពន្លឿនឱ្យរួចរាល់នៅថ្ងៃទី១២ ឬយ៉ាងយូរត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤មុនទទួលទេវតាឆ្នាំថ្មី។    នៅក្នុងទីតាំងនេះ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈក៏បានរៀបចំស្តង់ចំនួន៤ ដើម្បីបង្ហាញ អំពីអត្តសញ្ញាណជាតិ ក៏ដូចជាការបង្ហាញអំពីវប្បធម៌ខ្មែរ និងសមិទ្ធ ផលការងាររបស់មន្ទីរវប្បធម៌ដែលសម្រេចបាននាពេលកន្លងមក ទៅកាន់ប្រជាជនខ្មែរដែលគាត់បានមកលេងកម្សាន្តនៅក្នុងរមណីយ ដ្ឋានប្រវត្តិសាស្រ្តនេះ នឹងបានជ្រួតជ្រាបកាន់តែច្បាស់អំពីសិល្ប: វប្បធម៌ខ្មែរ ។ ក្នុងឱកាសនោះដែរមន្ត្រីជំនាញបានអំពាវនាវដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរពីគ្រប់មជ្ឈដ្ឋាន អាចមកចូលរួមលេងកម្សាន្តក្នុងសង្ក្រាន្ដវត្តភ្នំ ឱ្យបានច្រើនកុះករ ក្រោមម្លប់សន្តិភាពដ៏ត្រជាក់ត្រជុំ ដែលធ្វើឡើងនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០ព្រឹក ដល់ម៉ោង ២០:០០ យប់ និងតាមថ្ងៃនីមួយៗ។
ដោយនៅក្នុងពិធីសង្ក្រាន្តនេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកម្មវិធីបែបប្រពៃណីជាតិ និង កម្សាន្តសប្បាយជាច្រើនដូចជា កម្មវិធីទទួលទេវតាឆ្នាំថ្មី ដង្ហែព្រះពុទ្ធរូប ពូនភ្នំខ្សាច់ ស្រង់ព្រះ សម្តែងសិល្បៈ របាំប្រពៃណី របាំបុរាណ ល្បែងប្រជាប្រិយជាតិ (ទាញព្រ័ត បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាប់កូនខ្លែង និងដណ្តើមស្លឹកឈើ) ប្រគំតន្ត្រីបុរាណ-សម័យ រាំលេងកម្សាន្ត តាំងបង្ហាញគំនូរបុរាណ និង វត្ថុសិល្បៈវប្បធម៌។       សូមចូលរួមលេង កម្សាន្តនៅក្នុងពិធី ចូលឆ្នាំថ្មីសិរីមង្គលរបស់យើងនេះ ឱ្យសប្បាយរីករាយ ទាំងអស់គ្នា ។ ហើយទន្ទឹមនឹងការលេងសប្បាយនេះ សូមកុំនាំគ្នាលេងសប្បាយរហូតកើតទៅ ជាបញ្ហាណាមួយក្នុងកត្តាផ្សេងៗ  ដូចជាការលេងគ្រប់ ដូចជាល្បែងប្រជាប្រិយ និងកម្មវិធីកម្សាន្តសប្បាយជាច្រើនទៀត គឺដោយការទទួលខុសត្រូវ។  ហើយអ្វីដែលសំខាន់នោះ សុំឱ្យយុវវ័យទាំងអស់ ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះយុវវ័យគឺជាសសរទ្រូងនៃប្រទេសជាតិ អីចឹងយើងជ្រើសរើសយកការដែលយើងចូលរួមនៅក្នុងពិធីបុណ្យប្រពៃណីចូលឆ្នាំខ្មែរ ការសប្បាយរីករាយ ក៏ដូចជាការលេងល្បែងប្រជាប្រិយខ្មែរ ជាជាងការដែលពាក់ព័ន្ធទៅនឹងគ្រឿងញៀនជាដើម។»    បើយោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្ដមកើត ឆែ អភិបាលរាជធានីភ្នំពេញ ក៏បានបង្ហាញពីសកម្មភាពរបស់ក្រុមការងាររៀបចំសង្ក្រាន្តវត្តភ្នំ ដែលកំពុងតែមមាញឹករៀបចំរូបនាគធ្វើពីឫស្សីលាបពណ៌មាសយ៉ាងស្រស់ស្អាតនៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ។
គួរបញ្ជាក់ថា អាជ្ញាធររាជធានីភ្នំពេញបានដាក់ចេញវិធានការយ៉ាងម៉ត់ចត់ ក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ នៅក្នុងរាជធានីភ្នំពេញ ពិសេសទីតាំងសង្ក្រាន្តវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ ជាមួយនឹងការដាក់កម្លាំងល្បាត និងដាក់គោលដៅពិនិត្យអាវុធជាតិផ្ទុះ និងពិនិត្យជាតិអាល់កុលផងដែរ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិនេះ ដើម្បីបង្កលក្ខណៈឱ្យបងប្អូនប្រជាពលរដ្ឋ អ្នកទេសចរជាតិ អន្តរជាតិបានចូលរួមលេង កម្សាន្តនៅទីតាំងរមណីយដ្ឋានវត្តភ្នំនេះដោយភាពសប្បាយរីករាយ៕

អត្ថបទដែលជាប់ទាក់ទង