ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមឃួង ស្រេង ៖យើងត្រូវការអ្នកវិនិយោគវៀតណាម មកវិនិយោគនៅប្រទេសកម្ពុជានិងពិសេសនៅរាជធានីភ្នំពេញ

184

 

ភ្នំពេញ៖កម្ពុជាត្រូវការអ្នកវិនិយោគវៀតណាម អោយមកវិនិយោគនៅប្រទេសកម្ពុជាអោយបានច្រើនបន្ថែម ពិសេសនៅរាជធានីភ្នំពេញ ដើម្បីអោយសេដ្ឋកិច្ចនៃប្រទេសទាំង២មានភាពរីកចំរើនបន្ថែមទៀត។នេះជាការលើកឡើង របស់ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ខណៈឯកឧត្ដម និងឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញជួបសំណេះសំណាលជាមួយ ឯកឧត្តម ម៉ាយ វាំង ហ្វិញ (MAI VAN HUYNH) ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត គៀនយ៉ាង ចូលរួមជូនពរ ក្នុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នាព្រឹកថ្ងៃទី១០ខែមេសា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដមឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ វៀតណាមបានជួយរំដោះប្រទេសកម្ពុជាអោយចេញពីរបបប៉ុលពត ហើយបច្ចុប្បន្ននេះ កម្ពុជាមានការអភិវឌ្ឍរីកចម្រើនរុងរឿង ចំណែកប្រទេសវៀតណាមក៏មានមានសេដ្ឋកិច្ចប្រសើរឡើងផងដែរ ។ កម្ពុជានិងវៀតណាម មានសាមគ្គីភាពគ្នារឹងមាំ ទោះក្នុងដំណាក់កាលណាក៏ដោយ ក៏នៅតែរួមសុខរួមទុក្ខជាមួយគ្នារហូត។ ខេត្តគៀនយ៉ាង បានចងសម្ព័ន្ធភាពសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ។ ការចងសម្ព័ន្ធមេត្រីភាពនេះ យើងបានពួនជ្រុំសាមគ្គីភាពរវាងទីក្រុងទាំងពីរកាន់តែមានភាពរឹងមាំ។ ជាធម្មតាប្រទេសទាំងពីរកម្ពុជាវៀតណាមឲ្យតែមានពិធីបុណ្យចូលឆ្នាំថ្មីម្តងៗតែងតែចាត់ប្រតិភូអោយមកជូនពរគ្នាទៅវិញទៅមក មិនដែលខកខានឡើយ ។ នេះពិតជាបង្ហាញឲ្យឃើញពីទំនាក់ទំនងល្អនិងរឹងមាំរវាងប្រទេសទាំងពីរ។យើងនឹងបន្តសាមគ្គីភាពរវាងប្រទេសទាំងពីរឲ្យកាន់តែគង់វង្ស រឹងមាំបន្ថែមទៀត ជាមួយនឹងការបន្តផ្សព្វផ្សាយឲ្យយុវជនជំនន់ ក្រោយបានដឹងនិងបន្តទំនាក់ទំនងជាប្រពៃណីល្អនេះបន្តទៅថ្ងៃអនាគត ដ៏យូរអង្វែងទៀត។

ឯកឧត្ដម ឃួង ស្រេង បានបន្តថា តាមគោលនយោបាយរាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃកម្ពុជាគឺបន្តពួនជ្រុំ មិត្តភាព រិតចំណងសាមគ្គីភាពជាមួយវៀតណាមអោយកាន់តែរឹងមាំនិងយូរអង្វែង ដើម្បីប្រយោជន៍នៃប្រជាជនទាំង២ កម្ពុជា-វៀតណាម។ ទន្ទឹមនឹងនេះ កម្ពុជាពិតជាត្រូវការអ្នកវិនិយោគវៀតណាម មកវិនិយោគនៅប្រទេសកម្ពុជាអោយបានច្រើនបន្ថែមទៀត ពិសេសនៅរាជធានីភ្នំពេញ។
ឯកឧត្តម ម៉ាយ វាំង ហ្វិញ បានមានប្រសាសន៍លើកឡើងថា ការជួបសំណេះសំណាលនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរនេះ គឺដើម្បីបង្ហាញពីការពិការរិតចំណងសាមគ្គីភាព រវាងប្រទេសទាំង២ឱ្យកាន់តែរឹងមាំនិងខ្លាំងក្លាបន្ថែមទៀត ពិសេសរាជធានីភ្នំពេញនិងទីក្រុងគៀងយ៉ាង។ ជារៀងរាល់ឆ្នាំឱ្យតែមានពិធីបុណ្យចូលឆ្នាំថ្មីគឺប្រទេសទាំងពីរតែងចាត់ឱ្យប្រតិភូ ចុះសួរសុខទុក្ខនិងជូនពរគ្នាទៅវិញទៅមកជារៀងរាល់ឆ្នាំ។

ឯកឧត្តម ម៉ាយ វាំង ហ្វិញ បន្តថា រាជធានីភ្នំពេញក្នុងប៉ុន្មានឆ្នាំក្រោយចុងក្រោយនេះ ពិតជាមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសប្រទេសកម្ពុជា មានផ្លូវល្បឿនលឿន ដែលនេះពិតជាបង្ហាញឲ្យឃើញពីការដឹកនាំដ៏ល្អរបស់សម្ដេចហ៊ុនសែន អតីតនាយករដ្ឋមន្ត្រីកម្ពុជានិងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដែលបាននិងកំពុងអភិវឌ្ឍប្រទេសកម្ពុជាឲ្យរីកចំរើនរុងរឿងបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង