ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បង្ហាញលទ្ធផលស្រាវជ្រាវករណីស្ដ្រីជនឆបោកម្នាក់ ដែលក្លែងជាមន្ដ្រីនគរបាល និងអំពាវនាវជនរងគ្រោះដាក់ពាក្យបណ្ដឹង

110

ភ្នំពេញ៖ក្រោយបញ្ជាឲ្យបើកការស្រាវជ្រាវករណីស្ដ្រីម្នាក់ ក្នុងរូបភាពជាមន្ដ្រីនគរបាល ហើយពលរដ្ឋអះអាងថា ចាញ់បោកលុយកាក់នោះ ឯកឧត្ដមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញមកបញ្ជាក់អំពីលទ្ធផលនៃការស្រាវជ្រាវ។

ឯកឧត្ដមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានអះអាងថា ស្ដ្រីក្នុងរូបភាពជានគរបាលនោះ ពិតជាជនឆបោកប្រាកដមែន ពោលឈ្មោះនៅលើផ្លាកឈ្មោះជាមនុស្សប្រុស នៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ហើយអត្ដលេខវិញជាមន្ដ្រី នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ឯកឧត្ដមឧត្តមសេនីយ៍ឯក ស្នងការបានរៀបរាប់យ៉ាងដូច្នេះថា៖

«ខ្ញុំបាទសូមបញ្ជាក់ជូន លោកពុកអ្នកម៉ែ ពូមីង បងប្អូន និងមហាជន មេត្តាជូនជ្រាបថា ករណីដែលបណ្ដាញសង្គម បង្ហោះនោះ មិនមែនជាមន្ត្រីនគរបាលទេ ពិតជា ជនឆបោកប្រាកដមែន!

១៖ ចំណែករូបថតនគរបាលស្រ្តីនោះមាន ឈ្មោះ ស៊ុន ស៊ីន គឺជាមនុស្សប្រុសទេ មានឋានន្តរសក្ដិ វរសេនិយ៌ឯក នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៌។

២៖ ចំពោះអត្តលេខ86343 គឺជាមន្ត្រីនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ភេទប្រុស ឋានន្តរសក្ដិ វរសេនីយ៌ត្រី។

ខ្ញុំបាទសំណូមពរ ដល់ជនរងគ្រោះ ស្នើសុំយកឯកសា រមកដាក់បណ្ដឹងមកអធិការដ្ឋាន ឬនៅស្នងការនគរបាលរាជធានីភ្នំពេញជាបន្ទាន់។ សូមអរគុណទុកជាមុន»៕

អត្ថបទដែលជាប់ទាក់ទង