ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈប្រតិភូក្លិបអ្នកកាសែតកម្ពុជា ដឹកនាំដោយ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមរយៈពេល៤ថ្ងៃ

71

ភ្នំពេញ៖តបតាមការអញ្ជើញរបស់សមាគមអ្នកកាសែតវៀតណាម (Vietnam Journalists Association – VJA)  ថ្នាក់ដឹកនាំក្លិបអ្នកកាសែតកម្ពុជា (Club of Cambodian Journalists – CCJ) បានចេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសវៀតណាមចាប់ពីថ្ងៃទី១៣-១៧ ខែឧសភា ឆ្នាំ២០២៤ ដឹកនាំដោយ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា, លោកស្រី ថុង សុវណ្ណរង្សីយ៍ អគ្គលេខាធិការ, លោក សៅ ភិរុណ, លោក ខៀវ កូឡា និងលោក លាង ដឺលុច ដែលជាសមាជិកគណៈកម្មាធិការនាយកនៃក្លិបអ្នកកាសែតកម្ពុជា សុទ្ធតែជាម្ចាស់ ជាក្បាលម៉ាស៊ីនដឹកនាំស្ថាប័នព័ត៌មាន និងជាផលិតករព័ត៌មានជាន់ខ្ពស់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង