ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រុមហ៊ុនផលិតគ្រឿងបង្គំអេឡិចត្រូនិករបស់កូរ៉េ ពង្រីកការវិនិយោគនៅកម្ពុជា

96

ក្រុងសេអ៊ូល កូរ៉េខាងត្បូង៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញក្តី សោ ម នស្ស រីករាយជាខ្លាំងចំពោះក្រុមហ៊ុន Daejoo KC Group ដែលបានដាក់ទុនវិនិយោគនៅកម្ពុជា។ សម្តេចធិបតី បានលើកទឹកចិត្តក្រុមហ៊ុននេះ ពង្រីកការវិនិយោគបន្ថែមទៀតនៅកម្ពុជា។

ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ លោក Joo-Bong, Park ប្រធានក្រុមហ៊ុន Daejoo KC Group បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា តាមរយៈក្រុមហ៊ុន CAMKO Motor Co. Ltd ក្នុងការផ្គត់ផ្គង់គ្រឿងបង្គំ និងសម្ភារអេឡិចត្រូនិក និងមានរោងចក្រផលិតគ្រឿង បង្គំអេឡិចត្រូនិក ដែលមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងរោង ចក្ររបស់ក្រុម ហ៊ុន ក្នុងប្រទេស កូរ៉េដែរ។

លោកប្រធានក្រុមហ៊ុន ក៏បានជម្រាបសម្ដេចធិបតីថា ក្រុមហ៊ុនក៏បានរួមចំណែកក្នុងការបណ្ដុះ បណ្ដាលវិស្វករកម្ពុជា តាមរយៈការបណ្ដុះបណ្ដាលជំនាញនៅប្រទេសកូរ៉េ ដើម្បីបំពេញតាមតម្រូវ ការជាក់ស្ដែងរបស់រោងចក្រនៅកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងការស្វាគមន៍ និងរីករាយដែលបានជួបពិភាក្សាការងារ ជាមួយ លោកប្រធានក្រុមហ៊ុន និងសហការី។ សម្តេចធិបតី ក៏បានអរគុណក្រុមហ៊ុន Daejoo KC Group ដែលបានបោះទុនវិនិយោគនៅកម្ពុជា និងបានចូលរួមចំណែកបណ្ដុះបណ្ដាល វិស្វករ កម្ពុជាលើផ្នែកយានយន្ត។

ជាមួយគ្នានោះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញ គំនិត ផ្ដួចផ្ដើមថ្មីៗបន្ថែមទៀត ដើម្បីគាំទ្របរិយាកាសវិនិយោគ និងរក្សាភាពប្រកួតប្រជែង របស់ កម្ពុជា។ ក្នុងនោះកម្ពុជាមានបំណងចង់ឃើញការដាក់ចេញនូវយុទ្ធសាស្ត្រ «កូរ៉េបូកមួយ» តាម រយៈ ការផលិត និងផ្គត់ផ្គង់ក្នុងច្រវាក់ផ្គត់ផ្គង់គ្រឿងបង្គុំអេឡិចត្រូនិក ដែលជាផលិតផលផលិត នៅក្នុង ស្រុក។

សម្ដេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពពង្រីកខ្សែច្រវាក់ផ្គត់ផ្គង់ ដើម្បីនាំចេញ និងផ្គត់ផ្គង់ផលិតផល នៅតាមបណ្ដារោងចក្រ និងសហគ្រាសផ្សេងៗបន្ថែមទៀត។

សូមបញ្ជាក់ថា ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន ក៏បានសម្តែងក្តីរីករាយ និង អបអរ សាទរ ដែលសាធារណរដ្ឋកូរ៉េ និង កម្ពុជា បានដំឡើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃ គូយុទ្ធ សាស្ត្រ» ហើយតាមរយៈកម្រិត ទំនាក់ ទំនងនេះ លោកជឿជាក់ថា វិនិយោគិន និងក្រុមហ៊ុនកូ រ៉េជា ច្រើនទៀតនឹងស្វែងយល់ ពី សក្តា នុពលនៅកម្ពុជា និងបន្តវិនិយោគ ក៏ដូចជាពង្រីកវិនិយោគបន្ថែម នៅកម្ពុជា។

លោកប្រធានក្រុមហ៊ុន ក៏បានបង្ហាញការប្ដេជ្ញាចិត្តក្នុងការចូលរួមចំណែកពង្រីកទំនាក់ទំនង នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង