ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហាប់គីដូនឹងចូលរួមប្រកួតជើងឯកពិភពលោកជាលើកដំបូង

64

  ភ្នំពេញ៖សហព័ន្ធខ្មែរកីឡាហាប់គីដូនឹងចេញទៅចូលរួមប្រកួតជើងឯកពិភពលោកជាលើកដំបូងដែលគ្រោងធ្វើឡើងពីថ្ងៃទី១ដល់៤សីហាឆ្នាំ២០២៤ខាងមុខនេះ។

លោកគង់ចាន់ធីណាអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហាប់គីដូកម្ពុជាបានមានប្រសាសន៍ថា សហព័ន្ធត្រៀមបញ្ជូន ក្រុមកីឡាករ-កីឡាការិនី១០រូបដើម្បីចូលរួមប្រកួតកីឡាហាប់គីដូ ជ្រើសរើសជើងឯក ពិភពលោក (World I.H.F Hapkido Championship 2024) ជាលើកដំបូងបំផុតរបស់ខ្លួន នៅខេត្តនុនថាបុរី ប្រទេសថៃ ។

ការប្រកួតកម្រិតពិភពលោកបែបនេះ កីឡាហាប់គីដូកម្ពុជា នឹងចូលរួមជាលើកដំបូង ក្នុងនោះសហព័ន្ធនឹងធ្វើការជ្រើសរើសធនធានកីឡាករកីឡាការិនីកម្ពុជាដោយចាប់ផ្តើមធ្វើ

តេស្ត សមត្ថភាព រយៈពេល២ថ្ងៃពីថ្ងៃទី១៧ និង ១៨ ខែឧសភា ឆ្នាំ២០២៤ នៅអាគារមណ្ឌលកីឡា ក្រសួងមហាផ្ទៃនៃពហុកីឡដ្ឋានជាតិអូឡាំពិក ។

ថ្នាក់ដឹកនាំសហព័ន្ធចង់បានកីឡាករកីឡាការិនីចំនួន១០នាក់ត្រៀមហ្វឹកហាត់បំប៉នបច្ចេកទេសមុនថ្ងៃព្រឹត្តិការណ៍ប្រកួតចូលមកដល់។បើតាមការបញ្ជាប់របស់សហព័ន្ធកីឡាហាប់គីដូអន្តរជាតិ បានបង្ហាញនូវចំនួនវិញ្ញាសាគោលធំៗ ចំនួន៨ ហើយនៅក្នុងវិញ្ញាសា គោលៗទាំងនេះ មានបែងចែកវិញ្ញាសាតូចៗ ជាច្រើនទៀត ទៅតាមប្រភេទទម្ងន់ និងវ័យកីឡាករ-កីឡាការិនី។

ការចូលរួមប្រកួតកម្រិតពិភពលោកជាលើកដំបូងរបស់អត្តពលិកកម្ពុជានេះគឺយើងត្រូវតែមានក្តីសង្ឃឹម ជាធម្មតា ប៉ុន្តែក្តីសង្ឃឹមថា នឹងអាចប្រជែងបានមេដាយបានឬយ៉ាងណានោះ អាស្រ័យភាពជាក់ស្តែង ពីព្រោះថា ការប្រកួតកម្រិតពិភពលោក គឺមានអត្តពលិក មានកម្រិតខ្ពស់ៗ ៕

អត្ថបទដែលជាប់ទាក់ទង