ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ «ភាពជាដៃគូយុទ្ធសាស្ត្រ» នឹងធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ កាន់តែល្អប្រសើរ

57

ក្រុងសេអ៊ូលកូរ៉េខាងត្បូង៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញ ទស្សនៈសុទិដ្ឋិនិយមថា កម្រិតទំនាក់ទំនង «ភាពជាដៃគូយុទ្ធសាស្ត្រ» នឹងជំរុញឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ កាន់តែល្អប្រសើរថែមទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះនៅក្នុងជំនួបជាមួយលោក ជុង អ៉ីយ៉ុង (CHUNG Eui-yong) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិនៃគណបក្ស នយោបាយ នៅ អាស៊ី (ICAPP) នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤។

នៅក្នុងជំនួបនេះ លោកប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្ដែងការអរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ICAPP ចូល ជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានវាយតម្លៃខ្ពស់អំពីលទ្ធផលដ៏ល្អប្រសើរ នៃ កិច្ច សហប្រតិបត្តិការរវាង ICAPP និងកម្ពុជា និងបានសម្ដែងការអរគុណចំពោះការគាំទ្រ និងកា រ ជួយជ្រោមជ្រែងរបស់កម្ពុជា ដល់ ICAPP ដែលធ្វើឱ្យ ICAPP ទទួលបានជោគជ័យដ៏ត្រចះត្រចង់ ក្នុងការរៀបចំមហាសន្និបាតម្តងៗ។

ជាមួយបទពិសោធន៍ និងជោគជ័យដែល ICAPP ទទួលបានពីការៀបចំមហាសន្និ បាតលើក ទី៦ នៅកម្ពុជា កាលពីឆ្នាំ២០១០ លោកមានជំនឿយ៉ាងមុតមាំថា មហាសន្និបាត ICAPP លើកទី ១២ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នៅភ្នំពេញខាងមុខនេះ នឹងកាន់តែមានភាព អធិក អធម និងជោគជ័យបន្ថែមទៀត។

បន្ថែមលើសនេះ លោក ជុង អ៉ីយ៉ុង បានបង្ហាញក្ដីរីករាយយ៉ាងក្រែលែងចំពោះដំណើរទស្សនកិច្ច ផ្លូវការ របស់ សម្ដេចធិបតី នៅសាធារណរដ្ឋកូរ៉េ ដែលបានធ្វើឱ្យបរិយាកាសនយោបាយនៅកូរ៉េ មានភាពកាន់តែ ស្រស់បំព្រង តាមរយៈវត្តមានជាសាធារណ: របស់លោកជំទាវទី១ នៃសាធារណរដ្ឋកូរ៉េ ក្នុងអំឡុង ពេលទស្សនកិច្ចផ្លូវការ របស់សម្ដេចធិបតីនាឱកាសនេះ។

លោកប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ក៏បានចូលរួមអបអរសាទរចំពោះជោគជ័យនៃដំណើរទស្សនកិច្ចរបស់សម្ដេចធិបតីនៅសាធារណរដ្ឋកូរ៉េ ហើយឯកឧត្តមមានសុទិដ្ឋិនិយមថា ការណ៍នេះ នឹងកាន់តែធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិទ្វេភាគី កាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែម ទៀត ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងការតភ្ជាប់រវាង ប្រជា ជន និងប្រជាជននៃប្រទេសទាំងពីរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សា ការងារជា មួយ ឯកឧត្តម ជាថ្មីម្ដងទៀតនៅសាធារណរដ្ឋកូរ៉េ ហើយសម្ដេចធិបតី បានគូសបញ្ជាក់ថា ការឯកភាព ដំឡើងកម្រិតទំនាក់ទំនងទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រ» រវាងប្រទេសទាំងពីរនឹង កាន់តែ ធ្វើឱ្យ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានការលូតលាស់ និង រីកចម្រើនថែម ទៀត។ ជាក់ស្ដែងការចុះអនុស្សរណៈស្ដីពីការយោគយល់គ្នារវាងរដ្ឋបាលខេត្តសៀមរាប នៃព្រះរាជា ណាចក្រកម្ពុជា និងរដ្ឋបាលខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ នឹងកាន់តែជំរុញ កិច្ច សហ ប្រតិបត្តិការលើកកម្ពស់ការអភិវឌ្ឍវិស័យផ្សេងៗក្នុងខេត្តទាំងពីរ ជាពិសេសការជំរុញលើ វិស័យ ទេសចរណ៍ និងការតភ្ចាប់រវាងប្រជាជន និងប្រជាជន។

សម្ដេចធិបតីក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋកូរ៉េដែលតែង តែ យកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋ និងនិស្សិតកម្ពុជា ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅកូរ៉េ និងបានអរគុណ និងវាយតម្លៃខ្ពស់ដែលរដ្ឋាភិបាលកូរ៉េបាន និងកំពុងបន្តបង្កើន កូតាពល ករ សម្រាប់ប្រទេសកម្ពុជាពីមួយឆ្នាំទៅមួយឆ្នាំ។

សម្ដេចធិបតីបានគូសបញ្ជាក់ថា កម្ពុជានឹងផ្ដោតការយកចិត្តទុកដាក់ខ្ពស់ដើម្បីឱ្យការរៀបចំ មហា សន្និបាត ICAPP លើកទី១២ ដែលនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ មានភាពអធិកអធម និង ទទួល បានជោគជ័យថ្លៃថ្លា។

សូមបញ្ជាក់ថា កម្ពុជា និងកូរ៉េខាងត្បូង ត្រូវបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅ ថ្ងៃទី ៣០ ខែតុលា ឆ្នាំ១៩៩៧។ ចំណងការទូតនេះ ត្រូវបានបង្កើតឡើងវិញ ក្រោមកិច្ចប្រឹងប្រែងដ៏ខ្លាំងក្លារបស់សម្តេចតេជោ ហ៊ុន សែន ឬអាចហៅបានថា សម្តេចតេជោ ជាឆ្មបបង្កើតនូវទំនាក់ទំនងកម្ពុជា និងកូរ៉េខាងត្បូង។

បន្ទាប់ពីបង្កើតជាផ្លូវការ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ត្រូវបាន ពង្រឹង ពង្រីក និងលើកកម្ពស់ឱ្យកាន់តែរឹងមាំ និងមានភាពល្អប្រសើរជាបន្តបន្ទាប់។

រយៈពេលជិត៣០ឆ្នាំក្រោយការបង្កើតទំនាក់ទំនងនេះឡើងវិញ ពោលក្នុងពេលដំណើរទស្សនកិច្ចរបស់សម្តេចធិបតីនៅប្រទេសកូរ៉េខាងត្បូងនាពេលនេះ កម្ពុជា និងកូរ៉េខាងត្បូង បានសម្រេចដំឡើងកម្រិតទំនាក់ទំនងទៅជា «ដៃគូយុទ្ធសាស្ត្រ»៕

អត្ថបទដែលជាប់ទាក់ទង