ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញចាត់មន្ត្រីនាំយក ថវិកាចំនួន៥លានរៀល និងសារលិខិតរំលែកទុក្ខទៅជូនក្រុមគ្រួសារសពលោក ហោ ម៉ៅ

50

ភ្នំពេញ៖ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ឧសភានេះ បានចេញសារល៨ខិតរំលែកទុក្ខ និងបានចាត់អោយមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញនាំយកថវិកាចំនួន៥លានរៀល ទៅជូនក្រុមគ្រួសារសពលោក ហោ ម៉ៅ ដែលតែងតែសម្រួលចរារណ៍នៅស្តុបចាក់អង្រែលើ ដែលបាន

បាត់បងជីវិត ដោយជម្ងឺគាំងបោះដូង កាលពីរសៀលថ្ងៃសៅរ៍ ទី១៨ ខែឧសភា ឆ្នាំ២០២៤ ម្សិលម៉ិញនេះ ។

   លោក ហោ ម៉ៅ មានទីលំនៅជាប់ទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងភូមិ ដើមចាន់ សង្កាត់ ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។    

  ក្រោយពីទទួលបានពត៌មានថា លោក ហោ ម៉ៅ បានទទួលមរណៈភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ឧសភានេះ បានចាត់អោយមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញនាំយកថវិកាចំនួន៥លានរៀល ជូនទៅជូន ក្រុមគ្រួសារនៃសពលោក ហោ ម៉ៅតែម្តង ជាមួយនិងការចេញលិខិតរំលែកទុក្ខមួយសន្លឹកចុះហត្ថលេខាដោយឯកឧត្ដម ឃួង ស្រេងផងដែរ។

  ក្នុងសារលិខិតរំលែកទុក្ខនេះ មានន័យថា៖ក្នុងនាមរដ្ឋបាលរាជធានីភ្នំពេញ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានក្តីរន្ធត់ចិត្តឥតឧបមា និងមានសេចក្តីក្រៀមកំ ចំពោះការទទួលមរណភាពរបស់លោក ហោ ម៉ៅដែលត្រូវជាឪពុកបង្កើតរបស់លោកស្រី ដែលបានទទួល អនិច្ចកម្មនៅថ្ងៃសៅរ៍ ១១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៤:៣០ នាទី ក្នុងជន្មាយុ ៦៣ឆ្នាំ ដោយរោគាពាធ។

  មរណភាពរបស់ លោក ហោ ម៉ៅគឺជាការបាត់បង់នូវ ឪពុក ជីតា និងញាតិមិត្តដ៏ឧត្ដុង្គឧត្តម ប្រកបទៅ ដោយព្រហ្មវិហារធម៌ និងការសណ្ដោសប្រណី គួរជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅរបស់កូនចៅ-ញាតិមិត្ត ព្រមទាំងក្រុមគ្រួសារទាំងមូល ហើយក៏ជាការបាត់បង់នូវធនធានមនុស្ស ដែលបានរួមចំណែកលើកិច្ចការសង្គម នាពេលកន្លងមក។

  ស្ថិតក្នុងសមានទុក្ខ វិយោគសោកស្តាយ ស្រណោះអាឡោះអាល័យជាពន់ពេក រកអ្វីប្រៀបផ្ទឹមពុំបាន ខ្ញុំសូមសម្តែងនូវការរំលែកមរណទុក្ខយ៉ាងជ្រាលជ្រៅ ពោរពេញដោយក្ដីសោកសៅជាមួយលោកស្រី ព្រមទាំង ក្រុមគ្រួសារញាតិមិត្ត និងសូមឧទ្ទិសបួងសួងដល់ដូងវិញ្ញាណក្ខន្ធរបស់លោក ហោ ម៉ៅ សូមបានចាប់បដិសន្ធិ ក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ។

  សូម លោកស្រី និងក្រុមគ្រួសារនៃសព ទទួលនូវមនោសញ្ចេតនាក្រៀមក្រំពីខ្ញុំ៕

អត្ថបទដែលជាប់ទាក់ទង