ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញរៀបចំ ពិធីបង្សុកូលរាប់បាត្រ ព្រះសង្ឃ១០៨អង្គឧទ្ទិសដល់វិញ្ញាណខន្ធប្រជាពលរដ្ឋស្លូតត្រង់ដែលបានបាត់បង់ជីវិតដោយការកាប់សម្លាប់ក្នុងរបបប្រល័យពូជសាសន៏

61

ភ្នំពេញ៖ទោះបីរយះពេលជាង៤០ឆ្នាំទៅហើយក្តីក៏សោកនាដកម្មរបស់ ប្រជាពលរដ្ឋស្លូតត្រង់នៅតែចងចាំពីរបបប្រល័យពូជសាសន៏ អាវខ្មៅ៣ឆ្នាំ៨ខែ២០ថ្ងៃជានិច្ច។

មជ្ឈមណ្ឌលប្រល័យពូជសាសន៏ជើងឯក ក្នុងសង្កាត់ជើងឯកខណ្ឌដង្កោ ជាទីតាំងប្រល័យពូជសាសន៏ដ៏ធំមួយនៅរាជធានីភ្នំពេញក្នុងចំណោមទីតាំងពិឃាដមនុស្សជាច្រើនទៀតនៅទូទាំងប្រទេសកម្ពុជា។

នៅព្រឹកថ្ងៃទី២០ឧសភា ២០២៤នេះជាទិវាជាតិនៃការចងចាំគណៈអចិន្ត្រៃយ៏គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំពិធីបង្សុកូលរាប់បាត្រ ព្រះសង្ឃចំនួន១០៨អង្គដើម្បឧទ្ទិសដល់វិញ្ញាណខន្ធប្រជាពលរដ្ឋស្លូតត្រង់ដែលបានបាត់បង់ជីវិតដោយការកាប់សម្លាប់ក្នុងរបបប្រល័យពូជសាសន៏៣ឆ្នាំ៨ខែ និង២០ថ្ងៃ។ឯកឧត្ដមប៉ប់ សារិន សមាជិកគណៈកម្មាធិការកណ្តាលគណៈបក្សប្រជា ជនកម្ពុជា និងជាអនុប្រធានប្រចាំការគណកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ,ឯកឧត្ដមកើត ឆែ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាអនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ជាតំណាងឯកឧត្ដមឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីនេះ។២០ឧសភា បានដក់ជាប់ក្នុងបេះដូង កូនខ្មែរគ្រប់រូបមិនអាចបំភ្លេចបានតជំនាន់ដល់កូនខ្មែរក្រោយៗទៀតឪ្យិបានដឹង ពីសម័យកាលឋានរកនៃរបបប្រល័យពូជសាសន៏ដែលរាជរដ្ឋភិបាលបានខិតខំ ទប់ស្កាត់របបដៃព្រៃផ្សៃនេះ មិនអោយកើតមានជាលើកទី២នៅលើទឹកដីនៃ មាតុ ភូមិរបស់យើង និងមិនត្រូវការឲ្យរបបនេះកើតមាននៅកន្លែងណាមួយនៃពិភពលោកយើងនេះដែរ។ជីវិតមនុស្សជាង៣លាននាក់ត្រូវបានពួកអាវខ្មៅកាប់សម្លាប់ទាំងខ្លួនគ្មានកំហុស។របបនេះបានបន្សល់ទុកនូវស្ត្រីមេម៉ាយ,ក្មេងកំព្រា

ចាស់ជរាបាក់កំលាំង,បង្អត់អាហារ,បង្ខំឲ្យិធ្វើការដូចសត្វធាតុមុននឹងយកទៅសម្លាប់។ពួកខ្មែរក្រហមបានយកប្រជាជនខ្លួនឯងធ្វើសត្រូវ ហើយបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ពន្ធ័ជាតិដល់ចំណុចសូន្យ។បំបិទសិទ្ធសេរីភាពប្រជាជនរួមទាំងជំនឿ សាសនា សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានអាហារហូបចុកជាដើមគឺគ្មាន សោះ។ដូច្នេះយើងត្រូវការពារឲ្យបាននូវសុខសន្តិភាពនិងការអភិវឌ្ឍន៏ជាតិក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លៀសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាជាប្រធានព្រឹទ្ធសភានិងជាមគ្គុទេ្ទឯកនៃសន្តិភាព និងស្ថាបនឹកឯកនៃនយោបាយឈ្នះ ឈ្នះ ដែលបន្ត អនុវត្តដោយសម្តេចមហារបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីអណត្តិទី៧។អង្គពិធីក៏ បានប្រកាសគាំទ្រយ៉ាងឧិឡារឹកចំពោះគម្រោងព្រែកជីកហ្វូណន.តេជោដែលរាជរដ្ឋាភិបាលបានប្តេជ្ញាចិត្តធ្វើឲ្យិបានព្រោះព្រែកជីកហ្វូណនតេជោ គឺនឹងផ្តល់ផលប្រយោជន៏ដ៏មហាសាលសម្រាប់អភិវឌ្ឍន៏សេដ្ឋកិច្ចកម្ពុជាដោយលែងពឹងដង្ហើម គេដកតទៅទៀត។

     គួរបញ្ជាក់ដែរថា៖លលាន៏ក្បាលជនរងគ្រោះដែលបានតម្កល់ក្នុងស្តូបនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៏ជើងឯកមានចំនូន៨៩៨៥ សពដែលបានគាស់ចេញពីរណ្តៅសពរួមជាង៨០កន្លែងនៅជើងឯកនេះ៕

អត្ថបទដែលជាប់ទាក់ទង