ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីបិទសន្និសីទលើកទី១ ស្តីពីអនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍

34

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញ ជា អធិបតីភាពដ៏ខ្ពង់ខ្ពស់បិទ សន្និ សីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មាន អំពើ ប្រល័យពូជសាសន៍»។

សន្និសីទលើកទី១ ស្តីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍» ត្រូវបាន ប្រកាស បើក នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

សន្និសីទជាវេទិកាមួយដ៏មានសារៈសំខាន់ បង្ហាញអំពីតួនាទីនៃការអប់រំអំពីឧក្រិដ្ឋកម្ម ឃោរឃៅ និងការថែទាំសុខ ភាព ផ្លូវចិត្ត និងផ្លូវកាយ ក្នុងការទប់ស្កាត់ និងឆ្លើយតបទៅ នឹងអំពើប្រល័យពូជ សាសន៍។ ការអប់រំអំពីការប្រព្រឹត្តឧក្រិដ្ឋ កម្មឃោរឃៅ គឺមានសារ សំខាន់ណាស់ ក្នុងការធានាថាបុគ្គល និងសង្គមយល់ដឹងអំពីអតីតកាលរបស់ខ្លួន។

ចំណេះដឹង រួមជាមួយការយល់ដឹងអំពីផលប៉ះពាល់ ដែលកំពុងបន្តដោយឧក្រិដ្ឋកម្ម ទាំង នេះ គឺជាជំហានដំបូងដ៏សំខាន់ ក្នុងការបណ្ដុះគំនិត និងការយកចិត្តទុកដាក់ ដ៏ចាំ បាច់ ដើម្បីទប់ស្កាត់កាលៈទេសៈ នានាដែលអាចបង្កឱ្យមានគ្រោះថ្នាក់នាពេល អនា គត។ ការអប់រំប្រកបដោយជោគជ័យអំពីឧក្រិដ្ឋកម្មឃោរ ឃៅទាមទារឱ្យមានការប្ដេជ្ញា ចិត្ត យ៉ាងមុតមាំរបស់រាជរដ្ឋាភិបាល និងស្ថាប័នសង្គមស៊ីវិល។

សន្និសីទមានគោលបំណងបង្កើតជាសហគមន៍ចម្រុះជាតិសាសន៍ ដោយប្រមូលផ្តុំអ្នក ជំនាញផ្នែកសិទ្ធិមនុស្ស និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ នៅក្នុងប្រទេស ក្រោយ ជម្លោះ ដែលអាចចែករំលែកគំនិតច្នៃប្រតិដ្ឋ និងការអនុវត្តល្អបំផុតដើម្បីធ្វើ ការ រួម គ្នា ក្នុងការកសាងសន្តិភាពយូរអង្វែងក្នុងប្រទេសកម្ពុជា និងសកលលោក។

ចំពោះគោលនយោបាយ ការពារ និងឆ្លើយតបទៅនឹងឧក្រិដ្ឋកម្មឃោរឃៅវិញនោះ សន្និ សីទមានគោលបំណងបង្កើតជាយុទ្ធនាការនានា ក្នុងការធានាថា រដ្ឋាភិបាលជុំវិញ ពិភពលោក នឹងដាក់បញ្ចូលការ អប់រំអំពីឧក្រិដ្ឋកម្មឃោរ ឃៅ ទៅក្នុងកម្មវិធីសិក្សាផ្លូវការ ថ្នាក់ ជាតិ កម្រិតវិទ្យាល័យរបស់ខ្លួន។

អ្នកចូលរួមក្នុងសន្និសីទនេះ បានពិភាក្សាអំពីវិធីសាស្ត្រ សហការ រួមគ្នា ឈានទៅសម្រេច បានការប្តេជ្ញា ចិត្ត ពី សំណាក់កងកម្លាំងយោធាជុំវិញពិភព លោក ក្នុងការដាក់បញ្ចូលការអប់រំអំពី ឧក្រិដ្ឋ កម្មឃោរឃៅជាសមាសភាពស្នូល ក្នុងការអប់រំវិជ្ជាជីវៈយោធា ដល់មន្ត្រីយោធា និងថ្នាក់ដឹកនាំជាន់ខ្ពស់យោធា។

ចំណុចសំខាន់បំផុតនោះ សន្និសីទនេះ ក៏បានស្វះស្វែងបង្កើតជាយុទ្ធសាស្ត្រ ដើម្បី បញ្ចូល ការ អប់រំ អំពីឧក្រិដ្ឋកម្មឃោរឃៅទៅក្នុងគោលនយោបាយអភិវឌ្ឍន៍អន្តរជាតិតាម រយៈ ការជំរុញឱ្យប្រទេសផ្តល់ជំនួយធ្វើការដាក់លក្ខខណ្ឌទៅលើប្រទេសទទួលជំនួយ ឱ្យធ្វើ ការអភិវឌ្ឍកម្មវិធីសិក្សាអប់រំឧក្រិដ្ឋកម្មឃោរឃៅមួយដែលអាចជឿទុកចិត្តបាន នៅក្នុង ប្រព័ន្ធ សិក្សាអប់រំរបស់ខ្លួន។

ក្នុងសន្និសីទរយៈពេល៣ថ្ងៃនេះ បានប្រព្រឹត្តទៅជាមួយនឹងកម្មវិធីជាច្រើន រួមមានកិច្ចពិភាក្សារពាក់ព័ន្ធទៅនឹងប្រធានបទសំខាន់ៗមួយចំនួនមានដូចជា អំពើប្រល័យពូជសាសន៍ យុត្តិធម៌ យុវជន និងការអប់រំ សុខភាព។ ជាមួយគ្នានេះ ក៏មានដំណើរទស្សនកិច្ចដើម្បីសិក្សារៀនសូត្រអំពីសុខភាព សិទ្ធិមនុស្ស និងយុត្តិធម៌អន្តរកាលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង