ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន ចេញសារលិខិតអបអរចំពោះលោក តូ ឡាំ ដែលទើបជាប់ឆ្នោតជាប្រធានាធិបតីថ្មីរបស់វៀតណាម

32

ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសារលិខិតអបអរសាទរចំពោះលោក តូ ឡាំ (Tô Lâm) ដែលទើបជាប់ឆ្នោតជាប្រធានាធិបតីថ្មី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នៅព្រឹកមិញនេះ។

ក្នុងសារលិខិតនេះ សម្ដេចតេជោប្រធានព្រឹទ្ធសភាបានបញ្ជាក់ថា សម្ដេចនឹងរង់ចាំធ្វើការជាមួយលោកប្រធានាធិបតី តូ ឡាំ ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការរដ្ឋាភិបាល និងសភារវាងប្រទេសនិងប្រជាជនកម្ពុជា-វៀតណាម សំដៅរួមចំណែកបន្ថែមទៀតដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៃប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់អាស៊ាន។

គួរជម្រាបថា លោក តូ ឡាំ ក្នុងវ័យ៦៧ឆ្នាំ ត្រូវបានរដ្ឋសភាវៀតណាមបោះឆ្នោតតែងតាំងជាប្រធានាធិបតីថ្មីជាផ្លូវការ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤។ ក្នុងការបោះឆ្នោតជាសម្ងាត់នោះដែរ លោក តូ ឡាំ ទទួលបានសំឡេងគាំទ្រពីសមាជិកសភាវៀតណាម៤៧២រូប ក្នុងចំណោមសមាជិកសរុប៤៧៣រូប។ មុនក្លាយជាប្រធានាធិបតីនេះ លោក តូ ឡាំ គឺជារដ្ឋមន្រ្តីសន្តិសុខសាធារណៈ នៃប្រទេសវៀតណាម៕

អត្ថបទដែលជាប់ទាក់ទង