ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងល្បាតនៃនគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនបុរស២នាក់ ជាមួយដាវ ១ដើម និងខ្សែភ្លើង ១ដុំ

64

ភ្នំពេញ ៖ ឃាត់ខ្លួនបុរស២នាក់ ត្រូវកម្លាំងល្បាតនៃនគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួន ខណៈឆែកឃើញមានដាវ ខ្សែភ្លើង និងទួនឺវីស នាវេលាម៉ោង៣ទៀបភ្លឺ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ក្រុមទី១៤ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សមត្ថកិច្ចឱ្យដឹងថា៖ជនសង្ស័យឈ្មោះ យិន ណៃ ភេទប្រុស អាយុ៣១ឆ្នាំ មុរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឫស្សីកែវ  រាជធានីភ្នំពេញ។ (មានសារធាតុញៀន) ។

ជនសង្ស័យឈ្មោះ តេង ស៊ីណេត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់មិនពិតប្រាកដ មានទីលំនៅផ្ទះជួល ភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

សមត្ថកិច្ចបន្តថា៖សម្ភារៈដកហូតរួមមាន ៖ ដាវកែឆ្នៃចំនួន០១ដើម ប្រវែង០,៥cm និងខ្សែភ្លើង មួយដុំ ប្រវែង20m, ដង្កាប់ចំនួន០១, ទួនឺវីស ចំនួន០១ ។

ដំណើរឿងហេតុ ៖ នៅថ្ងៃខែឆ្នាំវេលាម៉ោងចំណុចកើតហេតុខាងលើ កំលាំងជំនាញខណ្ឌ និងប៉ុស្តិ៍ កំពុងល្បាតក្នុងមូលដ្ឋាន ក៏បានជួបជនសង្ស័យចំនួនពីរនាក់ កំពុងដើរតាមផ្លូវ ក៏បានហៅត្រួតពិនិត្យ ឃើញមានវត្ថុតាងខាងលើ ក៏សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ ធ្វើការសាកសួរ និងចាត់ការតាមនិតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង