ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមឃួង ស្រេងថា៖ គណបក្សប្រជាជនកម្ពុជាជំរុញលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យមានជីវភាពធូរធារ នឹងការផ្ដល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អ

66

ភ្នំពេញ៖គណបក្សប្រជាជនកម្ពុជាជំរុញលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យមានជីវភាពធូរធារ នឹងការផ្ដល់សេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អ។

     ការថ្លែងបែបនេះរបស់ឯកឧត្ដមឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាល ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធី “បិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤”នៅតាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់សំរោង ខណ្ឌព្រែកព្នៅនៅព្រឹកថ្ងៃទី២៤ ឧសភានេះ។

   ក្នុងពិធីនោះ ឯកឧត្ដមឃួង ស្រេងបានថ្លែងទៀតថា៖គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវគោលនយោបាយជំនួយសង្គម ដោយបានជួយប្រជាពលរដ្ឋដែលងាយរងគ្រោះ ប្រជាពលរដ្ឋរងគ្រោះនិងដោយប្រការផ្សេងៗទៀតពោលគឺអ្វីៗដែលគណបក្សប្រជាជនកម្ពុជាបានធ្វើគឺធ្វើទៅតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋទាំងមូល។

  ក្នុងឱកាសនោះដែរឯកឧត្ដមឃួង ស្រេងក៏បានអំពាវនាវទៅដល់សមាជិកក្រុមប្រឹក្សាសង្កាត់ដែលជាអង្គបោះឆ្នោត សូមទៅបោះឆ្នោតឲ្យបានគ្រប់គ្នានិងគូសសន្លឹកឆ្នោតអោយបានត្រឹមត្រូវ។បន្ថែមពីនេះអាជ្ញាធរទាំងអស់ត្រូវបំផុសចលនាមហាជនឲ្យគាំទ្រគម្រោង “ព្រែកជីកហ្វូណន-តេជោ”៕

អត្ថបទដែលជាប់ទាក់ទង