ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា នៅខេត្តពោធិ៍សាត់ បានបង្ហាញថាគណបក្សប្រជាជនកម្ពុជា ទទួលបានសម្លេងគាំទ្រឈ្នះដាច់ ១០០ភាគរយ

63

ពោធិ៍សាត់៖លទ្ធផលបណ្តោះអាសន្ន នៃការ បោះឆ្នោត ជ្រើសរើស ក្រុម ប្រឹក្សា ខេត្ត ក្រុមប្រឹក្សា ក្រុង និងក្រុមប្រឹក្សា ស្រុក នៅខេត្តពោធិ៍សាត់ សម្រាប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា គឺទទួលបានសម្លេងគាំទ្រឈ្នះដាច់។

លទ្ធផលបណ្តោះអាសន្ន របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់នាល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ក្រុងពោធិ៍សាត់ ទទួលបានអាសនៈ ១៧/១៧, ស្រុកក្រគរ ទទួលបានអាសនៈ ២១/២១, ស្រុកកណ្ដៀង ទទួលបានអាសនៈ ១៧/១៧, ស្រុកតាលោសែនជ័យ ទទួលបានអាសនៈ ១៥/១៥, ស្រុកវាលវែង ទទួលបានអាសនៈ ១៣/១៣, ស្រុកភ្នំក្រវាញ ទទួលបានអាសនៈ ១៧/១៧, ស្រុកបាកាន ទទួលបានអាសនៈ ២១/២១ និងសម្រាប់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ ទទួលបានអាសនៈ ២១/២១។

លោក ខូយ រីដា សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ និងជាអភិបាលនៃគណៈអភិបាលខេត្ត បានឱ្យដឹងថា លទ្ធផលបណ្តោះអាសន្ន នៃការ បោះឆ្នោត ជ្រើសរើស ក្រុម ប្រឹក្សា ខេត្ត ក្រុមប្រឹក្សា ក្រុង និងក្រុមប្រឹក្សា ស្រុកនៅទូទាំងខេត្តរួមមាន៖

ទី១ក្រុងពោធិ៍សាត់៖ អង្គបោះឆ្នោត ៤៩រូប (គណបក្សប្រជាជនកម្ពុជា ៤៣សម្លេង, គណបក្សឆន្ទៈខ្មែរ ៦សម្លេង)
-បោះឱ្យក្រុមប្រឹក្សាក្រុង ប្រ.ជ ៤៩សម្លេង, បោះឱ្យក្រុមប្រឹក្សាខេត្ត ប្រ.ជ ៤៩សម្លេង

ទី២ស្រុកក្រគរ៖ អង្គបោះឆ្នោត ៦៧រូប (គណបក្សប្រជាជនកម្ពុជា ៦៦សម្លេង, គណបក្សឆន្ទៈខ្មែរ ១សម្លេង)
-បោះឱ្យក្រុមប្រឹក្សាស្រុក ប្រ.ជ ៦៧សម្លេង, បោះឱ្យក្រុមប្រឹក្សាខេត្ត ប្រ.ជ ៦៧សម្លេង

ទី៣ស្រុកកណ្ដៀង៖ អង្គបោះឆ្នោត ៥៧រូប (គណបក្សប្រជាជនកម្ពុជាទាំងអស់, មរណភាពម្នាក់)
-បោះឱ្យក្រុមប្រឹក្សាស្រុក ប្រ.ជ ៥៦សម្លេង, បោះឱ្យក្រុមប្រឹក្សាខេត្ត ប្រ.ជ ៥៦សម្លេង

ទី៤ស្រុកតាលោសែនជ័យ៖ អង្គបោះឆ្នោត ២២សម្លេង (គណបក្សប្រជាជនកម្ពុជា ១៨សម្លេង, គណបក្សឆន្ទៈខ្មែរ ៤សម្លេង)
-បោះឱ្យក្រុមប្រឹក្សាស្រុក ប្រ.ជ ២២សម្លេង, បោះឱ្យក្រុមប្រឹក្សាខេត្ត ប្រ.ជ ២១សម្លេង (បោះឱ្យក្រុមប្រឹក្សាខេត្ត កំ.ជ ១សម្លេង)

ទី៥ស្រុកវាលវែង៖ អង្គបោះឆ្នោត អង្គបោះឆ្នោត ២៥សម្លេង (គណបក្សប្រជាជនកម្ពុជាទាំងអស់)
-បោះឱ្យក្រុមប្រឹក្សាស្រុក ប្រ.ជ ២៥សម្លេង, បោះឱ្យក្រុមប្រឹក្សាខេត្ត ប្រ.ជ ២៥សម្លេង

ទី៦ស្រុកភ្នំក្រវាញ៖ អង្គបោះឆ្នោត ៤០សម្លេង (គណបក្សប្រជាជនកម្ពុជា ៣៥សម្លេង, គណបក្សឆន្ទៈខ្មែរ ៥សម្លេង)
-បោះឱ្យក្រុមប្រឹក្សាស្រុក ប្រ.ជ ៤០សម្លេង, បោះឱ្យក្រុមប្រឹក្សាខេត្ត ប្រ.ជ ៤០សម្លេង

ទី៧ស្រុកបាកាន៖ អង្គបោះឆ្នោត ៨១សម្លេង (គណបក្សប្រជាជនកម្ពុជា ៦៧សម្លេង, គណបក្សឆន្ទៈខ្មែរ ១៤សម្លេង, អវត្តមាន១, សន្លឹកឆ្នោតមិនបានការ១)
-បោះឱ្យក្រុមប្រឹក្សាស្រុក ប្រ.ជ ៧៩សម្លេង, បោះឱ្យក្រុមប្រឹក្សាខេត្ត ប្រ.ជ ៧៩សម្លេង

លោកប្រធានគណបក្សបន្តថា សរុបលទ្ធផលបណ្តោះអាសន្ន ដែលនឹងទទួលបានអាសនៈ គឺ៖
– ក្រុងពោធិ៍សាត់ គណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនៈ ១៧ លើ ១៧
– ស្រុកក្រគរ គណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនៈ ២១ លើ ២១
– ស្រុកកណ្ដៀង គណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនៈ ១៧ លើ ១៧
– ស្រុកតាលោសែនជ័យ គណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនៈ ១៥ លើ ១៥
– ស្រុកវាលវែង គណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនៈ ១៣ លើ ១៣
– ស្រុកភ្នំក្រវាញ គណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនៈ ១៧ លើ ១៧
– ស្រុកបាកាន គណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនៈ ២១ លើ ២១
– សម្រាប់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ គណបក្សប្រជាជនកម្ពុជា នឹងទទួលបានអាសនៈ ២១ លើ ២១។

លោក ខូយ រីដា បានបញ្ជាក់ថា ផ្អែកតាមសេចក្តីជូនដំណឹង របស់គណៈកម្មការខេត្តរៀបចំការបោះឆ្នោត បានឱ្យដឹងដែរថា ដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី/ខេត្ត ក្រុង/ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នៅតាមបណ្តាស្រុក ក្រុងទាំង៧ ក្នុងខេត្តពោធិ៍សាត់ បានបញ្ចប់ទៅដោយស្ងប់ស្ងាត់ និងមានសុវត្ថិភាពល្អប្រសើរ។ ជាមួយគ្នានោះ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ គណៈកម្មការខេត្តរៀបចំការបោះឆ្នោត និងបើកដំណើរការត្រួតពិនិត្យបញ្ជាក់ និងបូកសរុបលទ្ធផលបណ្តោះអាសន្ន នៃការបោះឆ្នោត និងកំណត់ចំនួនអាសនៈក្រុមប្រឹក្សាឱ្យបានច្បាស់លាស់៕

អត្ថបទដែលជាប់ទាក់ទង