ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រោះតែស្រឡាញ់គណបក្ស សមាជិកក្រុមប្រឹក្សាសង្កាត់ផ្សារដើមគរម្នាក់ ជិះយន្តហោះពីចក្រភពអង់គ្លេសមកបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខណ្ឌនៅភ្នំពេញ

75

ភ្នំពេញ៖ផ្តើមចេញពីការគោរពស្រឡាញ់ចំពោះគណបក្សប្រជាជនកម្ពុជា, គោរពស្រឡាញ់សម្តេចតេជោហ៊ុន សែន,ការគោរពស្រឡាញ់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនិងឯកឧត្ដមឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ  បានធ្វើអោយលោកស្រីឈិត ពៅ សមាជិកាក្រុមប្រឹក្សាសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោកសុខចិត្តចំណាយលុយកាក់ផ្ទាល់ខ្លួន និងពេលវេលា២ថ្ងៃ៣យប់ មកចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី.ក្រុមប្រឹក្សាខណ្ឌកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ។

    លោកស្រីឈិត ពៅ បានបង្ហាញពីទឹកចិត្តស្រឡាញ់ស្មោះស្មគ្រ័ចំពោះគណបក្សប្រជាជនកម្ពុជាដោយសារមានគណបក្សប្រជាជនកម្ពុជា ទើបកម្ពុជាទទួលបានសុខសន្តិភាព,ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៏ពាស ពេញផ្ទៃប្រទេសក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតីហ៊ុន ម៉ាណែត។បើគ្មាន គណបក្សប្រជាជនកម្ពុជាក៏លោកស្រីគ្មានឧិកាសមកឈរនិយាយ មកចូលរួម   ប្រើសិទ្ធស្វ័យសំរេចដោយបង្ហាញពីសណ្តានចិត្តគោរពស្រឡាញ់ឥតងាករេចំពោះគណបក្សប្រជាជនកម្ពុជា។លោកស្រីឈិត ពៅ ដែលនៅពេលនេះមានវ័យ៤០ឆ្នាំបានបញ្ជាក់ទៀតថា៖ពេលនេះស្វាមីរបស់លោកស្រីកំពុងសំរាកព្យាបាលជំងឺនៅចក្រភពអង់គ្លេស។តែដើម្បីបង្ហាញពីការសងគុណទៅគណបក្សប្រជាជនកម្ពុជាវិញដែល លោកស្រីគោរពស្រឡាញ់ជារៀងរហូតមក លោកស្រីបានទុកប្តីឲ្យិនៅមន្ទីរពេទ្យ តែម្នាក់ឯងហើយសុខចិត្តជិះយន្តហោះរាប់ម៉ឺនគីឡូម៉ែត្រពីចក្រភពអង់គ្លេសមកបោះឆ្នោតនៅភ្នំពេញដើម្បីមកបំពេញ កាតព្វកិច្ចជាពលរដ្ឋម្នាក់ និងជាសមាជិកក្រុមប្រឹក្សាម្នាក់ផងដែរ។

ប្រសាសន៏លើកឡើងរបស់លោកស្រីឈិត ពៅ បានសបញ្ជាក់ឧិ្យឃើញរបស់សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជាដែលបានលះបង់ គ្រប់បែបយ៉ាងដើម្បីគាំទ្រគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាយ៉ាងផុលផុស។

    ពាក់ពន្ធ័នឹងដំណើរការអភិវឌ្ឍន៏ហេដ្ឋារចនាសម្ពន្ធ័រូបវន្ត័នាពេលថ្មីៗនេះរាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជជា ពិសេសសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចធិបតីហ៊ុន ម៉ាណែត បានដាក់ចេញគម្រោងព្រែកជីកហ្វូណន.តេជោដែលតភ្ជាប់ការដឹកជញ្ជូន តាមផ្លូវទឹកពីទន្លេបាសាក់ដល់សមុត្រខេត្តកែប មានប្រវែង១៨០គីឡូម៉ែត្រដែល ទទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលកម្ពុជា នឹងលែងត្រូវការពឹងដង្ហើមគេដកទៀតហើយនិងធ្វើឧ្យិសេដ្ឋកិច្ចកម្ពុជាកាន់តែរីកចំរើន៕  

អត្ថបទដែលជាប់ទាក់ទង