ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមយុទ្ធកងទ័ពកម្ពុជា និងចិន បង្ហាញស្មារតីរួមគ្នា ប្រឆាំងភេរវកម្ម

101

ភ្នំពេញ៖សមយុទ្ធនាគមាសឆ្នាំ២០២៤ ដែលសមយុទ្ធលើកទី៦រវាងកងទ័ពកម្ពុជា និង ចិន នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ខាងមុខនេះហើយ។ សម យុទ្ធនាគមាសឆ្នាំ២០២៤នេះ ធ្វើឡើងរយៈពេលប្រមាណ១៤ថ្ងៃ ដោយចាប់ផ្តើម នៅ ថ្ងៃ ទី ១៦ ខែឧសភា។

សមយុទ្ធរបស់កងទ័ពកម្ពុជា និងចិនឆ្នាំ២០២៤នេះ មានកងកម្លាំងចូលរួមសរុបជាង ២ពាន់ នាក់ កងយោធពលខេមរភូមិន្ទ ១,៣១៥នាក់ កងទ័ពរំដោះប្រជាជនចិន ៧៦០ នាក់ អមដោយសព្វាវុធទំនើបៗ មានរថយន្តប្រយុទ្ធ រថពាសដែក ដែលបំពាក់សព្វា វុធ កម្រិតធ្ងន់ផងដែរ។ បន្ថែមពីលើនោះ ការធ្វើសមយុទ្ធនៅឆ្នាំនេះ ក៏មានលាយបញ្ចូល ជា មួយប្រព័ន្ធបច្ចេកវិទ្យាមានដូចជាដ្រូនបំពាក់អាវុធ និងឆ្កែរ៉ូបូតបំពាក់អាវុធ ជាជំនួយក្នុង ប្រតិ បត្តិការ។

សមយុទ្ធនាគមាសឆ្នាំ២០២៤នេះ ក៏ត្រូវបានពង្រីកប្រតិបត្តិការរបស់ខ្លួនលើសពីឆ្នាំ កន្លង ទៅ ដោយបន្ថែមការធ្វើសមយុទ្ធលើលំហសមុទ្ររវាងកងទ័ពជើងទឹករបស់កម្ពុជា និង ចិន ផងដែរ។

សម្រាប់ប្រធានបទនៃការធ្វើសមយុទ្ធនៅឆ្នាំនេះមានខុសពីឆ្នាំទៅនោះទេ គឺការប្រយុទ្ធ ប្រឆាំងនឹងអំពើភេរវកម្ម ការរំដោះចំណាប់ខ្មាំងពីការចាប់ជំរិត។ អំពើភេរវកម្ម និងការ ចាប់ ជំរិត គឺជាក្តីបារម្ភរួមមួយរបស់ពិភពលោកនាពេលបច្ចុប្បន្ន ហើយតែងលើកយក មក ជជែក និងដាក់ចេញនូវកិច្ចសហប្រតិបត្តិការទាំងឡាយ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំង។

ក្នុងដំណើរចុះពិនិត្យការធ្វើសមយុទ្ធនៅភ្នំជុំសែនរីករាយនាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកង យោ ធ ពល ខេមរភូមិន្ទ និងជាប្រធានគណៈប្រធានកម្មការលំហាត់ និងធ្វើសមយុទ្ធ ជា មួយ បណ្ដាប្រទេសជាមិត្ត បានហៅលំហាត់សមយុទ្ធរវាងកងទ័ពកម្ពុជា និងចិន ជាស្មារតី នៃកិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ក៏បានលើកឡើងផងដែរថា ជាស្មារតីរបស់រាជរដ្ឋា ភិ បាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ រីករាយជានិច្ចក្នុងការធ្វើ លំ ហាត់ សមយុទ្ធជាមួយប្រទេសជាមិត្ត ដោយឈរលើបុព្វហេតុប្រយុទ្ធ ប្រឆាំងអំពើ ភេរ វកម្ម និងឆ្លើយតបគ្រោះមហន្តរាយ។

សមយុទ្ធនាគមាសឆ្នាំ២០២៤ រវាងកងទ័ពកម្ពុជា និងចិន ក៏ទទួលបាន ការវាយតម្លៃ ខ្ពស់ផងដែរពីសំណាក់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ទាំងសមយុទ្ធលើលំហសមុទ្រ និងសមយុទ្ធជើងគោកនៅភ្នំជុំសែនរីករាយ ក្នុងទឹកដីខេត្តកំពង់ឆ្នាំង។

សូមបញ្ជាក់ថា សមយុទ្ធនាគមាសឆ្នាំ២០២៤ ក្រោមប្រធានបទ រំដោះចំណាប់ ខ្មាំង ពី ក្រុមភេរវករ កងទ័ពកម្ពុជា និងចិន បានឯកភាព រួម គ្នាតាក់តែងសាច់រឿងថា មានក្រុម ភេរ វករ មួយក្រុម បានចាប់ជំរិតនាវាដឹកទំនិញលើ ដែនសមុទ្រកម្ពុជា។ បន្ទាប់ពីការ ប្រតិ បត្តិ ការបង្ក្រាបការចាប់ជំរិតនាវាលើលំហសមុទ្រ និងរំដោះបានចំណាប់ខ្មាំងហើយ នោះ គេក៏បន្តរកឃើញជម្រករបស់ភេរវករហើយក៏ ឈាន ទៅបើកប្រតិ បត្តិការបង្ក្រាបបន្ត។

ឈុតឆាកបង្ក្រាបជម្រករបស់ភេរវករ ដែលរៀបចំឡើងនៅឯទីលានហ្វឹកហាត់ភ្នំជុំសែន រីករាយ មានការរៀបចំឈុតឆាកជាច្រើនរួមមានការស៊ើបអង្កេតរកជម្រកភេរវករ ការចរចា ប្រតិបត្តិការប្រយុទ្ធជាមួយភេរវករ ការរំដោះ និងសង្គ្រោះចំណាប់ខ្មាំងជាដើម។ ក្នុងសមយុទ្ធបានបង្ហាញនូវការបាញ់គ្រាប់ពិតជាច្រើនគ្រាប់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង