ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

Cambodian Premier League U16 និងU19បញ្ចប់សប្ដាហ៍ទី២

50

  ភ្នំពេញ៖ព្រឹត្តិការណ៍ Cambodian Premier League U16និងU19រដូវកាលឆ្នាំ២០២៤បានបញ្ចប់សប្ដាហ៍ទី២ទាំង២ប្រភេទអាយុហើយ។

សម្រាប់U16 ដែលមាន៥ប្រកួតនោះក្រុមសៀមរាបយូណាយធីត ចាញ់ វិសាខា ១ទល់២, អាយអេសអាយដង្កោសែនជ័យ ឈ្នះ អង្គរថាយហ្គឺរ ៩ទល់០, ព្រះខ័នរាជស្វាយរៀង ឈ្នះ ណាហ្គាវើល៤ទល់២,ក្រុមកងយោធពលខេមរភូមិន្ទ(ឬក្រុមទ័ព)ស្មើជាមួយសាលាតម្រង់ទិសរាជធានីភ្នំពេញ ២ទល់២ ឯក្រុម ភ្នំពេញក្រោន បានចាញ់ក្រុមបឹងកេត ដោយលទ្ធផល ០ទល់២។

សម្រាប់តារាងចំណាត់ថ្នាក់បណ្តោះអាសន្នឈុតលីគយុវជនU16ដោយក្នុងចំណោម

១០ក្រុមគឺអាយអេសអាយដង្កោសែនជ័យឈរកំបូលតារាង,វិសាខាឈរនៅលេខ២និងព្រះខ័នរាជស្វាយរៀងឈរនៅលេខ៣ដោយឆ្លងកាត់២ប្រកួតឈ្នះទាំង២ប្រកួតដូចគ្នានិងមាន៦ពិន្ទុដូចៗគ្នា។

ចំពោះលទ្ធផលក្រុមយុវជនU19មាន៥ប្រកួតដែរនោះក្រុមអាយអេសអាយដង្កោសែនជ័យ ចាញ់ បឹងកេត ១ទល់២, ណាហ្គាវើលដ៍ យកឈ្នះ សាលាតម្រង់ទិសរាជធានីភ្នំពេញ ៦ទល់០,ក្រុមកងយោធពលខេមរភូមិន្ទ(ឬក្រុមទ័ព)ចាញ់វិសាខា០ទល់១,សាលាបាល់ទាត់ជាតិ បានយកឈ្នះ អង្គរថាយហ្គឺរ ៥ទល់១ ក្រុមភ្នំពេញក្រោន រក្សាបានលទ្ធផលស្មើគ្នាជាមួយ ព្រះខ័នរាជស្វាយរៀង  ៣ទល់៣។

ចំពោះតារាងចំណាត់ថ្នាក់បណ្តោះអាសន្ន ក្នុងចំណោម១០ក្រុមចូលរួមលីគយុវជន U19 នេះ គឺវិសាខាឈរលេខ១ ដោយឈ្នះ២ប្រកួត មាន៦ពិន្ទុ, ណាហ្គាវើលដ៍ ឈ្នះ២ប្រកួត មាន៦ពិន្ទុ ឈរលេខ២រីឯ ក្រុមបឹងកេត ឈរលេខ៣ ឈ្នះ២ប្រកួតដែរ មាន៦ពិន្ទុដូចគ្នា៕

អត្ថបទដែលជាប់ទាក់ទង